We TV Cambodia

ប្រសើរណាស់!! ក្រសួងអប់រំប្រកាសបើកសាលារៀនដំណាក់កាលទី៣​ ហើយ

ប្រសើរណាស់!! ក្រសួងអប់រំប្រកាសបើកសាលារៀនដំណាក់កាលទី៣​ ហើយ

ក្រសួងអប់រំ បានប្រកាសពីការបើកសាលារៀនឡើងវិញទាំងអស់ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ខាងមុខនេះហើយ ពោលគឺបន្ទាប់ពីឈប់សម្រាកថ្ងៃបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករួច។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈក្នុងដំណាក់កាលទី៣ នេះ បន្ទាប់ពីក្រសួងសង្កេតឃើញថា ការបើកដំណើរការសិក្សាក្នុងដំណាក់កាលទី២ គ្រឹះស្ថានសិក្សាបាននិងកំពុងអនុវត្តយ៉ាងល្អប្រសើរ និងស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ពីបញ្ហាគ្រោះទឹកជំនន់ផងដែរ ដោយគ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ត្រូវចាត់វិធានការដោះស្រាយ ដោយអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាប្រើប្រាស់មូលនិធិដំណើរការសាលាដើម្បីជួសជុលទ្រង់ទ្រាយតូច រៀបចំថ្នាក់រៀនឡើងវិញ និងទិញសម្ភារចាំបាច់សម្រាប់ការសម្អាត។

 

អត្ថបទដោយ៖ Nevin

Related Articles