We TV Cambodia

ប្រសើរណាស់!! កូរ៉េខាងត្បូង នឹងជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមួយដល់កម្ពុជា

ប្រសើរណាស់!! កូរ៉េខាងត្បូង នឹងជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមួយដល់កម្ពុជា

សាធារណរដ្ឋកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោក ម៉ូន ចេអ៊ីន បានប្រកាសថានឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េមួយដល់កម្ពុជា បន្ទាប់ពីមានការស្នើរសុំពីភាគីកម្ពុជា ដើម្បីរឹតចំណងមិត្តរវាងប្រទេសទាំង២។

លោក​វ៉ា ស៊ីម​សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការបានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-គូរ៉េ លើកទី២ ដែលធ្វើឡើងតាមអនឡាញ នៅប្រទេសវៀតណាម ប្រទេសកូរ៉េបានប្រកាសថា នឹងជួយសាងសង់ស្ពានមិត្តភាពមួយដល់កម្ពុជា។

លោក ស៊ីមសូរិយា បានបញ្ជាក់ថា កន្លងមករដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យភាគីកូរ៉េជួយសិក្សា និងសាងសង់ស្ពានតភ្ជាប់ពីកំពង់ដ ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ ប៉ុន្តែលោកមិនដឹងថាការសិក្សាចប់ ឬនៅនោះទេ ព្រោះថាកនន្លងមកភាគីកូរ៉េមិនឲ្យយើងនិយាយនោះទេ។

រូបតំណាង (ស្ពានស្ទឹងត្រង់ – ក្រូចឆ្មា)

សូមជម្រាបថា កាលពីឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េ សម្ដេចហ៊ុន សែន បានស្នើសុំឲ្យប្រទេសកូរ៉េជួយសាងសង់ស្ពានមួយដល់កម្ពុជា ដើម្បីជាការរឹតចំណងមិត្តភាព ដោយសារប្រទេសជប៉ុន និងចិនបានសាងសង់រួចទៅហើយគឺ ស្ពានមិត្តភាពកម្ពុជាជប៉ុន និងស្ពានមិត្តភាពកម្ពុជាចិន ដោយឡែកប្រទេសកូរ៉េគឺមិនទាន់មាននោះទេ។

អត្ថបទដោយ៖ Nevin

Related Articles