ចក្រភពអង់គ្លេស និងប្រទេសអៀឡង់ខាងជើង បានសម្រេចផ្ដល់ការអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ដល់កម្ពុជាដដែល ចាប់ពីថ្ងៃទី០១ មករា ឆ្នាំ២០២១ នេះតទៅ។ នេះបើយោងតាមជំនួនរវាងឯកឧត្តម ប្រាក់ សុខុន ជាមួយលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង។
ការសម្រេចផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជានវដែរ ដោយសារតែចក្រភពអង់គ្លេសមើលឃើញពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ មកលើប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ពិសេសគឺកម្មកររោងចចក្រតែម្ដង។
សូមជម្រាបថា កម្ពុជាត្រូវបានសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%ពីកម្ពុជា ដែលបានធ្វើឲ្យប៉ះពាល់ដល់រោងចក្រ និងកម្មករមួយចំនួនផងដែរ ហើយការផ្ដល់ការអនុគ្រោះរបស់អង់គ្លេសមកដល់កម្ពុជានេះ អាចដោយសារតែឆ្នាំ២០២១ នេះគឺដល់ពេលដែលអអ់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាស្ថាពរហើយ ដូច្នេះអង់គ្លេសមានសិទ្ធិក្នុងការផ្ដល់ការអនុគ្រោះពន្ធដល់ប្រទេសនាក៏បាន។
អត្ថបទដោយ៖ Nevin
