We TV Cambodia

ប្រសិនបើកូនតូចៗរបស់អ្នកក្ដៅខ្លួន ហាមធ្វើរឿងទាំងនេះជាដាច់ខាត បើមិនចង់..

ប្រសិនបើកូនតូចៗរបស់អ្នកក្ដៅខ្លួន ហាមធ្វើរឿងទាំងនេះជាដាច់ខាត បើមិនចង់..

ប៉ាម៉ាក់គ្រប់រូបតែងតែស្រឡាញ់កូនលើសពីអ្វីៗទៅទៀត​ ជាពិសេសកូនដំបូងតែម្ដង។ ប៉ុន្តែចំពោះប៉ាម៉ាក់ថ្មីថ្មោងខ្លះ ក៏មិនបានចេះមើលថែទាំកូនបានល្អនៅឡើយ​។ អាការៈក្ដៅខ្លួន ជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្រ្តនានា នៅផ្ទះបានដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន។ ស្របពេល ដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែជៀសវាងនូវទម្លាប់ដែលខុសខ្លះៗ អំឡុងពេលកូនតូចមានជំងឺឡើងកម្ដៅផងដែរ។

១,ហាមប្រើប្រាស់ថ្នាំភ្លាមៗ៖ អាការៈក្ដៅក្នុងកម្រិតត្រឹម ៣៧.៦ ទៅ៣៧.៩ អង្សាមិនមែនជារឿងមិនល្អទេ ពីព្រោះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រឆាំងទៅនឹងការឆ្លងរោគ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កម្ដៅឲ្យបានញឹកញាប់ សង្កេតមើលចលនានិងដាក់កុមារឲ្យនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ យ៉ាងណាមិញ ប្រសិនកម្ដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថដំបូងជាពពួក ប៉ារ៉ាសេតាម៉ុលជាមុនសិន។

២,ហាមដណ្តប់ភួយ៖ នៅពេលរាងកាយកុមារកំពុងឡើងកម្ដៅ អាណាព្យាបាលគួរជៀសវាងប្រើភួយដើម្បីដណ្តប់ ឬបិទទ្វារឲ្យជិត តែអ្នកត្រូវបើកទ្វារ និងកង្ហារដើម្បីជួយផ្ដល់នូវចរន្ដខ្យល់ស្អាតចេញចូលនៅក្នុងផ្ទះ។ វិធីសាស្រ្តបែបនេះអាចនឹងធ្វើឲ្យក្មេងមានអារម្មណ៍ថាត្រជាក់ខ្លួន ប៉ុន្ដែស្របពេលជាមួយគ្នា កម្ដៅរាងកាយក៏កំពុងតែមានភាពប្រសើរឡើងមកវិញផងដែរ។

៣,ហាមងូតទឹកត្រជាក់៖​ ទឹកត្រជាក់មិនមែនជាវិធីសាស្រ្តក្នុងការបំបាត់កម្ដៅនោះទេ តែវាបែរជាបង្កឲ្យក្មេងឡើងកម្ដៅកាន់តែខ្លាំង​ និងប៉ះពាល់ដល់ផ្លូវដង្ហើមទៀតផង ។ ជៀសវាងឲ្យកុមារងូតទឹកត្រជាក់​ ប៉ុន្តែអ្នកត្រូវប្រាកដថាកូនរបស់អ្នកមានភាពស្ងួតនៅតំបន់ក្លៀក និងក្រលៀនព្រមទាំងពិនិត្យសីតុណ្ហភាពរាងកាយរៀងរាល់ ៣ ទៅ៤ម៉ោងម្តង ឬទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកកុមារ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា ញុំាមិនបាន អស់កម្លាំង ងងុយគេង ពិបាកដកដង្ហើម ក្អួត និងមានកន្ទួលរមាស់ជាដើម។

សូមជម្រាបផងដែរថា ក្នុងករណីក្តៅល្មមៗ ហើយកុមារនៅទប់ទល់បាន នោះការផ្ដល់ថ្នាំអាចមិនចាំបាច់ តែត្រូវតាមដាន និងប្រុងប្រយ័ត្នជាប់ជានិច្ច។ ផ្ទុយទៅវិញលោកអ្នកត្រូវស្វែងរកការព្យាបាល និងទៅជួបគ្រូពេទ្យប្រសិនបើ៖
• កុមារមានអាការៈក្តៅខ្លួនលើសពីពីរថ្ងៃ
• កម្តៅឡើងលើសពី ៣៨,៥អង្សា
• កុមារលែងលេង លែងញ៉ាំ
• ប្រើកន្សែងសើមជ្រលក់ទឹកធម្មតា (មិនត្រជាក់ពេក មិនក្តៅពេក) ជូតថ្មមៗ និងបន្តិចម្តងៗឲ្យសព្វពេញខ្លួន និងគ្របតាមគន្លាក់ដៃជើងក្រលៀន ដើម្បីបញ្ចុះសីតុណ្ហភាព
• ព្រលែងខ្លួនកុមារ ឬទារក និងកុំពាក់ខោអាវជិត ឬក្រាស់ៗ
• ផ្តល់ទឹកឲ្យកុមារញ៉ាំឲ្យបានច្រើនតាមដែលអាច ធ្វើទៅបាន
• ផ្តល់ថ្នាំត្រជាក់ ដូចជា ប៉ារ៉ាសេតាម៉ុលទៅតាមកម្រិតទម្ងន់ និងអាយុរបស់កុមារ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles