We TV Cambodia

ប្រយ័ត្នទឹកភ្នែក!! អ្នកចង់ទិញដីក្នុងតំបន់ក្បែរភ្នំ «១៥០០ ចូលមើលអត្ថបទនេះសិន

ប្រយ័ត្នទឹកភ្នែក!! អ្នកចង់ទិញដីក្នុងតំបន់ក្បែរភ្នំ «១៥០០ ចូលមើលអត្ថបទនេះសិន

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលឃុំអន្លង់រាប ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រដ្ឋបាលឃុំអន្លងរាប នឹងធ្វើការបដិសេដ និងទុកជាមោឃៈនូវលិខិតផ្ទេរកម្មសិទ្ធិកាន់កាប់ដីធ្លី លិខិតស្នើសុំសិទ្ធិកាន់កាប់លើអចលនទ្រព្យ ដែលមិនទា​ន់ចុះបញ្ជី និងលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីអ្វីទាំងអស់ ដែលបានចេញដោយរដ្ឋបាលឃុំអន្លង់រាបលើទីតាំងមិនស្របច្បាប់ ត្រង់ចំណុចចាប់ពីស្ពានអូរ១៧ ដល់លើភ្នំ ១៥០០។

ការបដិសេដ និងទុកជាមោឃៈនេះ ដោយសារតែ រដ្ឋបាលឃុំអន្លង់រាបនឹងចាត់វិធានការបោសសម្អាតទីតាំងទីលំនៅមិនស្របច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស។

សូមបញ្ជាក់ថា តំបន់ក្បែរភ្នំ១៥០០ នេះកំពុងតែមានការការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នករកស៊ីផ្នែកអចលនទ្រព្យ ដោយសារតែតំបន់នេះកំពុងតែមានការអភិវឌ្ឍន៍ ពិសេសគឺការកសាងផ្លូវថ្មីភ្ជាប់ពីខេត្តពោធិ៍សាត់ទៅខេត្តកោះកុងជាដើម។

អត្ថបទដោយ៖ Nevin

Related Articles