We TV Cambodia

ប្រយោជន៍អ្វី? បានជាអ្នកត្រូវតែអានសៀវភៅ?

ប្រយោជន៍អ្វី? បានជាអ្នកត្រូវតែអានសៀវភៅ?

ដោយ៖ស្រីពេជ្រ

ដោយសារសម័យបច្ចុប្បន្នវិទ្យាសាស្រ្តទំនើប មានបច្ចេកវិទ្យាថ្មីៗ មានប្រព័ន្ធផ្សព្យផ្សាយទូលំទូលាយវាបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់អ្នកចូលចិត្តអានសៀវភៅ។ ដោយហេតុថា ឥឡូវនេះសៀវភៅល្អៗក៏មានច្រើន ឯបច្ចេកវិទ្យាក៏បានជម្រុញលទ្ធភាពនៃការអានបានច្រើនជាងមុន ហើយការអានសៀវភៅគឺជាអាថ៌កំបាំងជម្រុញអ្នកទៅរកភាពជោគជ័យដែលអ្នកមិនដឹងខ្លួន។ ការអានមានអត្ថប្រយោជន៏ច្រើនចំពោះមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ប្រុសស្រី គឺសុទ្ធតែអានបានទាំងអស់ ព្រោះការអានសៀវភៅគឺជាឃ្លាំងគំនិតដែលជម្រុញអ្នកអោយមានគំនិតវិជ្ជមាន មានភាពរឹងមាំ មានបញ្ញាស្មារតីល្អ ជាពិសេសអាចជួយអ្នកអោយដោះស្រាយបញ្ហាប្រកបដោយភាពជឿជាក់។

យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ចំពោះអ្នកចូលរួមក្នុងការពិសោធន៍មួយដែលបានអានសៀវភៅខ្លីៗ មានបទពិសោធន៍ច្រើនជាងអ្នកដែលអានអត្ថបទជូនដំណឹង។ មានន័យថា ការអានអត្ថបទនៃការជូនដំណឹងអនុញ្ញាតឱ្យអ្នកអានរៀនពីប្រធានបទប៉ុន្តែវាមិនអាចជួយពួកគេក្នុងការគិតអំពីវាអោយសុីជម្រៅទេ។ មនុស្សដែលអានសៀវភៅកាន់តែមានគំនិតច្រើន ហើយច្រើនតែជាគំនិតបែបច្នៃប្រឌិត។

មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅវាជួយឱ្យអ្នករស់នៅបានយូរជាងនេះ ព្រោះថាការអនុវត្តនៃការអានសៀវភៅជួយបង្កើតឱ្យមានការចូលរួមការយល់ដឹងបន្ថែមដែលជម្រុញឱ្យប្រសើរឡើងនូវវាក្យសព្ទជំនាញក្នុងការគិតក៏ដូចជាការផ្តោតអារម្មណ៍វិជ្ជមាន។ ភាពប្រសើរឡើងនៃកត្តាទាំងនេះនឹងជួយឱ្យមនុស្សរស់នៅបានយូរ។

មិនខុសគ្នាប៉ុន្មានដែរ មនុស្សទាំងអស់ដែលជោគជ័យភាគច្រើនជាអ្នកចូលចិត្តអានសៀវភៅ។ ព្រោះសៀវភៅដែលពួកគេអានជួយតម្រង់ទិសដៅ ដែលពួកគេចង់ទៅ សម្រេចបាននូវអ្វីដែលពួកគេចង់បាន។ ជាក់ស្ដែង មនុស្សជោគជ័យដូចជាប៊ីលហ្គេត លោកវ៉ាររុនប៊ូហ្វេត ម៉ាកហ្សាក់ឃឺបឺកនិងអ្នកផ្សេងទៀតជាច្រើនបន្តចែករំលែកសៀវភៅដែលបានជួយពួកគេទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។

ដូច្នេះ ការអានគឺជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រដែលធ្វើឱ្យមនុស្សជោគជ័យ។ ក្នុងមួយឆ្នាំមនុស្សជោគជ័យសំរេចគោលដៅដោយអានសៀវភៅ ៥០ ក្បាល។ ជាក់ស្ដែងលោកប៊ីលហ្គេត លោកវ៉ារេនប៊ូហ្វេនិងលោកម៉ាកគុយបាអានសៀវភៅចំនួន ៥០ ក្បាលក្នុងមួយឆ្នាំនេះជាមូលហេតុដែលពួកគេទទួលបានជោគជ័យខ្លាំង។

Related Articles