ដោយ៖ស្រីពេជ្រ
អ្នកប្រាកដជាបានដឹងហើយថា លោក ជេក ម៉ា គឺជាមហាសេដ្ឋីចិនមួយរូប ដែលមានជាងគេបំផុតនៅក្នុងប្រទេសចិន។ ជាស្ថាបនិកក្រុមហ៊ុនអាលីបាបា ជាគ្រូបង្រៀន ជាតារាសម្តែងនិងជាសហគ្រិនសម័យទំនើបដែលមានគំនិតច្នៃប្រឌិតបំផុត គាត់បានចែករំលែកឃ្លាទាំង១០ ដ៏មានអត្ថន័យដែលអ្នកគួរចំណាយពេលអាន ដើម្បីជាការលើកទឹកចិត្តបន្ថែម។
ទាំងនេះ គឺជាសម្រង់លើកទឹកចិត្តទាំង ១០ របស់គាត់សម្រាប់អ្នកដើម្បីភាពរីកចំរើនក្នុងជីវិតនិងអាជីវកម្មនាឆ្នាំ ២០២០ នេះ៖
១)មិនថាជីវិតមានការលំបាកប៉ុណ្ណាទេ អ្នកគួរតែមានក្តីសុបិន ដែលអ្នកបានឃើញនៅថ្ងៃដំបូង។ ព្រោះវានឹងធ្វើឱ្យអ្នកមានកម្លាំងចិត្តនិងជួយសង្គ្រោះអ្នក ពីគំនិតអវិជ្ចមានណាមួយ។
២)ជួយយុវជន ជួយបុគ្គលតូចទាប ដោយសារតែថ្ងៃណាមួយបុគ្គលតូចទាបនឹងក្លាយទៅជាបុគ្គលជោគជ័យ។ ការពិតគឺថា យុវវ័យគឺជាគ្រាប់ពូជដែលកំពុងលូតលាស់ ហើយនៅពេលធំឡើងពួកគេនឹងផ្លាស់ប្តូរពិភពលោក។
៣) ខ្ញុំព្យាយាមធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ព្រោះខ្ញុំដឹងថាប្រសិនបើខ្ញុំមិនសប្បាយចិត្ត អ្នករួមការងាររបស់ខ្ញុំក៏មិនសប្បាយចិត្ត ហើយម្ចាស់ភាគហ៊ុនរបស់ខ្ញុំក៏មិនសប្បាយចិត្ត ចុងក្រោយអតិថិជនរបស់ខ្ញុំក៏មិនសប្បាយចិត្តដែរ។
៤) បើគ្មានពិភពអីនធឺណេត ក៏មិនមាន ជេក ម៉ា និងអាលីបាបា ឬតាបាវឡើយ។
៥). ខ្ញុំមិនមែនជាបុគ្គលដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាទេ តែខ្ញុំកំពុងសម្លឹងមើលបច្ចេកវិទ្យាដោយភ្នែកអតិថិជនរបស់ខ្ញុំ។
៦) កុំធ្វើជំនួញជាមួយរដ្ឋាភិបាល តែត្រូវស្រឡាញ់អ្នកទាំងនោះ ហើយដើរឱ្យត្រូវខ្សែរជាមួយគេ។
៧) ការងាររបស់ខ្ញុំគឺជួយមនុស្សអោយមានការងារធ្វើកាន់តែច្រើន។
៨)នៅពេលយើងមានលុយ យើងចាប់ផ្តើមមានកំហុស។
៩) អ្នកមិនគួរបញ្ចប់កម្រោងអ្វីមួយ ក្នុងរយៈពេល ២ ឆ្នាំនោះទេ។
១០)ប្រសិនបើអ្នកមិនដែលព្យាយាមផង តើអ្នកនឹងដឹងថាវាមានឱកាស ឬក៏អត់?