We TV Cambodia

ប្រភេទអាហារដែលល្អសម្រាប់សក់ ស្បែក និង​ក្រចក

ប្រភេទអាហារដែលល្អសម្រាប់សក់ ស្បែក និង​ក្រចក

កេរ៉ាទីន (Keratin) គឺ​ជា​ប្រូតេអ៊ីន​ម៉្យាង​មាន​នៅ​ក្នុង​សក់ ស្បែក និង​ក្រចក។ សារធាតុ​នេះ​គឺ​សំខាន់​សម្រាប់​រក្សា​រចនាសម្ព័ន្ធ​ស្បែក ទ្រទ្រង់​ការ​ជា​សះ​ស្បើយ​នៃ​របួស និង​ធ្វើឲ្យ​សក់ និង​ក្រចក​មាន​សុខភាព​ល្អ​ទៀត​ផង​។ អាហារទាំងនោះមានដូចជា៖

១. ស៊ុត៖ ស៊ុត​ឆ្អិន​មួយ​គ្រាប់​ផ្តល់​ Biotin ១០​មីក្រូក្រាម។ ស៊ុត​ក៏​មាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដែរ​ដូចជា​សេលេន្យូម (Selenium) វីតាមីន A និង​វីតាមីន B12។

២. ខ្ទឹម​បារាំង​៖ ខ្ទឹមបារាំង​សម្បូរដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រុក្ខជាតិ​ដែល​រាងកាយ​បំលែង​ទៅ​ជា​អាស៊ីដ​អាមីណូនៃ​កេរ៉ាទីន។

៣. ត្រីសាល់ម៉ុន៖​​ ត្រី​សាល់ម៉ុន​សម្បូរ​ប្រូតេអ៊ីន ដែល​ជួយ​ទ្រទ្រង់​ការ​ផលិត​កេរ៉ាទីន​។ ក្រៅ​ពី​នេះ​ត្រី​សាល់ម៉ុន​មាន​អាស៊ីដខ្លាញ់​អូមេហ្គា​៣​ច្រើន​ ដែល​ជា​ខ្លាញ់​ល្អ​សម្រាប់​សុខភាព​​បេះដូង និង​អាច​ជួយ​ដល់​ការ​លូតលាស់​របស់​សក់ និង​បង្ការ​បញ្ហា​សក់​ជ្រុះ​ផងដែរ។

៤. ដំឡូងជ្វា៖​ ដំឡូង​ជ្វា​មាន​ផ្ទុក​សារធាតុ Beta-carotene ដែល​រាងកាយ​បំលែង​ទៅ​ជា​វីតាមីន A ច្រើន។

៥. គ្រាប់​ផ្កាឈូករ័ត្ន៖​​ ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ Biotin និង​ប្រូតេអ៊ីន​ដែល​ទ្រទ្រង់​ការ​ផលិត​កេរ៉ាទីន។

៦. ផ្លែ​ស្វាយ​៖​​ ផ្លែស្វាយ​មាន​សារធាតុ​ចិញ្ចឹម​ដែល​សំខាន់​សម្រាប់​សុខភាព​ស្បែក និង​សក់​ដូចជា​វីតាមីន C និង​ហ្វូឡាត ។

៧. ថ្លើម​គោ៖ ថ្លើមគោ​សម្បូរ​ Biotin ដែល​អាច​បង្កើន​ការ​ផលិត​កេរ៉ាទីន​​​ ម៉្យាងទៀត ​ផ្តល់​វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងទៀត​​ដូចជា​វីតាមីន B12 ហ្វូឡាត និង​ជាតិដែក។

៨. ការ៉ុត៖​ ការ៉ុត​សម្បូរ​វីតាមីន C ដែល​ជួយ​ដល់​ការ​ផលិត​ខូឡាជែន​ដើម្បី​ទ្រទ្រង់​សុខភាព​សក់ ស្បែក និង​ក្រចក។

 

ប្រែសម្រួលដោយ៖ ពិសី

Related Articles