We TV Cambodia

ប្រភពរោងចក្រ ស្រាបៀរ Corona នៅម៉ិកស៊ិក ត្រូវបង្ខំចិត្ដបិទទ្វារសិន

ប្រភពរោងចក្រ ស្រាបៀរ Corona នៅម៉ិកស៊ិក ត្រូវបង្ខំចិត្ដបិទទ្វារសិន
រូបភាពរោងចក្រផលិតស្រាបៀរ កូរ៉ូណា

រោងចក្រផលិតស្រាបៀរ Grupo Modelo របស់ប្រទេស ម៉ិកស៊ិក បានប្រកាសកាលពីពេល ថ្មីៗនេះថា ខ្លួននឹងផ្អាកដំណើរការ ផលិត មួយរយៈសិន និង បិទចរន្ដនាំចេញទៅកាន់បណ្ដាដៃគូរទីផ្សារ ចំនួន ១៨០​ប្រទេស លើពិភពលោក ខណៈដែលរដ្ឋាភិបាល បានចាត់ចំណាត់ថ្នាក់ រៀបចំឲ្យបិទ ដើម្បីបញ្ជៀសពីការរីករាលដាល មេរោគកូវីដ ១៩។

រដ្ឋាភិបាលប្រទេស ម៉ិកស៊ិក បានចូលរួមលូកដៃ ត្រួតពិនិត្យ មើលទៅសកម្មភាពនៃការផលិត របស់​ក្រុមហ៊ុន Grupo Modelo ហាក់ដូចជា គ្មានសារៈប្រយោជន៍អ្វីទាល់តែសោះសម្រាប់ប្រទេស ក្នុងស្ថានភាពពេលនេះ ហើយផ្ទុយទៅវិញ វានឹងកាន់តែបង្ករការលំបាក ធ្វើឲ្យមានការឆ្លងរាតត្បាតកាន់តែខ្លាំងថែមទៀត ដូច្នេះ ទើបសម្រេច​ឲ្យផ្អាក មួយរយៈសិន រង់ចាំមើលស្ថានភាព មេរោគ នឹងត្រូវថយចុះ។

កម្មភាពដែលត្រូវ រដ្ឋាភិបាលប្រទេស ម៉ិកស៊ិក ចាត់ថា ជាសកម្មភាដែល មានប្រយោជន៍ និងមានអតិភាពខ្លាំងជាងគេ គឺសកម្មភាពនៃការផលិត ស្បៀងចំណីអាហារ ក្នុងប្រទេសពេលនេះ ក្រោយពេលដែល ការរាតត្បាតមេរោគ កូវីដ១៩ បានកើតឡើងរហូតដលជាង ២០០០នាក់ នឹងស្លាប់៩៤នាក់ ហើយកំពុងតែរាតត្បាតកើនឡើងជាបន្ដបន្ទាប់។ ខណៈពេលនេះ រដ្ឋាភិបាលប្រទេស ម៉ិកស៊ិក បានដាក់ប្រទេស ទាំងមូលស្ថិតក្នុងស្ថានភាពអាសន្ន។

រោងចក្រស្រាបៀរ Corona មានចំនួន ១១ កន្លែង ទូទាំងប្រទេសប្រទេស​ ម៉ិកស៊ិក ដែលត្រូវខាតបង់ទឹកប្រាក់ដល់ទៅ ២៨៥ លានដុល្លារ គិតត្រឹមតែដើមឆ្នាំ២០២០ ដែលទិន្ន័យនេះ មានការធ្លាក់ចុះ សល់ត្រឹមតែ ១០% នៃតម្រូវការសរុបទាំងអស់។​ ទីផ្សារនាំចេញ ធំនៃស្រាបៀរនេះ គឺប្រទេសចិន អត្រាដែល មានការលក់ចេញដាច់ជាងគេជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ក្នុងកំលុងពេលខែ​កុម្ភៈ ប៉ុន្ដែគួរឲ្យស្ដាយ មេរោគ កូវីដ ១៩ បានកើតឡើងក្នុងប្រទេសចិន តាំងពីចុងខែធ្នូ ២០១៩ លុះចូលពាក់កណ្ដាលខែ មករា ឆ្នាំ២០២០ ចិនបានប្រកាសបិទ ហាង តំបន់សារណៈទាំងអស់ ហើយដាក់ប្រទេស ក្នុងស្ថានភាពមានអាសន្ន ដូច្នេះ ទីផ្សារ​ត្រូវថយចុះទាំងស្រុង។ រឿងមួយទៀត តាមការលើកឡើងរបស់ អ្នកនាំពាក្យ ក្រុមហ៊ុន ផ្ទាល់បានបញ្ជាក់ថា មានមនុស្សជាច្រើន នៅលើសង្គមអ៊ិនធើណេត មានការយល់ច្រលំ នឹងឈ្មោះ ស្រាបៀរមួយនេះ ជាមួយនឹង មេរោគ មុនពេលដែល WHO បានប្រកាសឈ្មោះថ្មី Covid-19។

ដោយ៖ Stince

Related Articles