We TV Cambodia

ប្រព័ន្ធអនុគ្រោះពន្ធផលិតផលនាំចូលទីផ្សារអឺរ៉ុប ពិតជាផ្ដល់ប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឈ

ប្រព័ន្ធអនុគ្រោះពន្ធផលិតផលនាំចូលទីផ្សារអឺរ៉ុប ពិតជាផ្ដល់ប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឈ

ប្រ៊ុយសែល៖ របាយការណ៍ថ្មីរបស់សហភាពអឺរ៉ុបលើគម្រោង ប្រព័ន្ធអនុគ្រោះពន្ធជាសកល ( GSP) ដែលចេញផ្សាយរៀងរាល់​២ឆ្នាំម្ដង ត្រូវបានលាតត្រដាងកាលពីថ្ងៃម្សិលមិញ បង្ហាញឲ្យឃើញនូវ អត្រាកំណើនទឹកប្រាក់ នៃការនាំចូល​ផលិតផលទំនិញ ចូលទៅកាន់ទីផ្សារអឺរ៉ុប មានទំហំដល់ទៅ ១៨៤ ប៊ីលានយូរ៉ូ ក្នុងឆ្នាំ២០១៨។ ចំនែក ការនាំចូលនាំទំនិញ ដែលត្រូវបានប្រើប្រាស់ ប្រពន្ធអនុគ្រោះពន្ធពិសេស(SP) ស្ថិតនៅក្រោមគម្រោង (GSP)​បានលោតដល់កម្រិតកំណត់ត្រាថ្មី មានទឹកប្រាក់ចំនួន ដល់ទៅ ៦៩ ប៊ីលានយូរ៉ូ។ បណ្ដាប្រទេសដែលនាំចូលទាំងអស់ មានចំនួន៧១ប្រទេសលើសកលលោក។

អ្នកតំណាងជាន់ខ្ពស់របស់ សហភាពអឺរ៉ុប លោក Josep Borrell បានមានប្រសាសន៍ថា ចំនុចសំខាន់នៃ គម្រោងប្រព័ន្ធអនុគ្រោះពន្ធរបស់ EU ទាំងអស់គឺ ដើម្បីជួយសម្រួល ក៏ដូចជាការ គាំទ្រទៅ ការគោរពសិទ្ធិមនុស្ស កម្លាំងពលកម្ម ក៏ដូចជាការជម្រុញឲ្យមានការរៀបចំ អភិបាលកិច្ចល្អ ដើម្បីឲ្យការអភិវឌ្ឈមួយមានស្ថេរភាព។ លើសពីនេះទៅទៀត តាមរយៈគម្រោងខាងលើ គឺបានជួយកាត់បន្ថយភាព ក្រីករ បានច្រើនណាស់ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឈ។

Generalised Scheme of Preferences (GSP) គឺជាប្រព័ន្ធអនុគ្រោះពន្ធជាលក្ខណៈសកល ដែលកាត់ផ្ដាច់ ការយកពន្ធគយ​នាំចូលទាំងអស់ រាល់ទំនិញដែលចរាចរចូលទៅកាន់ទីផ្សារអឺរ៉ុប។ ការប្រើប្រាស់ប្រព័ន្ធមួយនេះ បានជួយប្រទេសកំពុងអភិវឌ្ឈជាច្រើន​ ដូចជាការកាត់បន្ថយភាពក្រីក្រ ការពង្រឹងសេដ្ឋកិច្ច​ ការរៀបចំសណ្ដាប់​ធ្នាប់​សិទ្ធិសាធារណៈ សិទ្ធិបុគ្គល ក៏ដូចជាការប្រយុទ្ធប្រឆាំងនូវការប្រើប្រាស់កម្លាំងពលកម្មកុមាជាដើម ល ។ បណ្ដា​ប្រទេសមួយចំនួន ដូចជា ស្រីលង្កា បូលីវ៉ា និង ម៉ុងហ្គូលី មានការត្រេកអរ នឹងថ្លែងអំណរគុណជាខ្លាំង​ទៅលើការយន្ដការមួយនេះ។

ភាពជាដៃគូប្រព័ន្ធអនុគ្រោះពន្ធរបស់ EU ពិតជាមានសារៈសំខាន់ ទៅលើបណ្ដាប្រទេសដែលកំពុងតែមានការអភិវឌ្ឃ។ ប្រព័ន្ធមួយនេះ នឹងធានាឲ្យបាន នូវការវិនិយោគពិតប្រាកដ នូវផលិតផល ទំនិញ ក៏ដូចជាប្រភព ផ្សេងៗនៃបណ្ដាទំនិញ ជា ពិសេសទៀត នោះវានឹងធានាឲ្យបាន នូវការគោរពសិទ្ធិ​អន្ដរជាតិ ផងដែរ។ ទិន្ន័យប្រព័ន្ធអនុគ្រោះពន្ធ បណ្ដាប្រទេសនីមួយៗបានប្រើប្រាស់ ៖

អត្ថបទដោយ៖ Stince

ប្រភព៖​ក្រៅស្រុក

Related Articles