We TV Cambodia

ប្រពន្ធសើច ឬយំ គឺអាស្រ័យនៅលើទង្វើ ស្វាមី

ប្រពន្ធសើច ឬយំ គឺអាស្រ័យនៅលើទង្វើ ស្វាមី

​​ប្ដីល្អ គឺជាប្ដីដែលមានសមត្ថភាពចិព្ចឹាមប្រពន្ធឱ្យបានល្អប្រសើរ​  ស្រឡាញ់ស្មោះស្មគ្រ័ ធ្វើឱ្យជីវិតនាងស្គាល់តែស្នាមញញឹម​​ រស់នៅដោយសុខស្រួល​ និងមានសំណាង។ បើអ្នកបានប្ដីរបៀបនេះចូលមកក្នុងជីវីតរបស់អ្នកហើយ​ នោះអ្នកនឹងក្លាយជានារី ដែលគេគ្រប់គ្នាច្រណែន​។ ចង់ដឹងថា ស្វាមីរបស់អ្នកជាមនុស្សមានសមត្ថភាពឬក៏អត់ ចូរមើលលើស្ថានភាព និងការរស់នៅរបស់នារីជាភរិយា តើនាងរស់នៅបានប្រសើរទេ នាងរស់នៅក្នុងជីវភាពល្អទេ ការស្លៀកពាក់ តុបតែងខ្លួន និងគ្រឿងនៅលើរាងកាយនាង គឺបញ្ជាក់ច្បាស់ពីលទ្ធភាពរបស់ស្វាមី គាត់ជាមនុស្សដែលមានលទ្ធភាព និងសមត្ថភាពអាចផ្ដល់អ្វីៗឱ្យភរិយាដែរឬទេ?

រូបតំណាង

ហើយបើចង់ដឹងថា ស្វាមីនោះជាស្វាមីល្អ ត្រឹមត្រូវដែរឬអត់ គឺត្រូវមើលលើទឹកមុខ ស្នាមញញឹមរបស់មនុស្សស្រីជាប្រពន្ធ បើស្វាមីនាងល្អ នាងប្រាកដជាមានស្នាមញញឹម​ដែលពោរពេញដោយភាពកក់ក្ដៅ ទឹកមុខស្រស់បស់ ជាមួយនឹងអារម្មណ៍ភ្លឺថ្លាស្រឡាញ់ និងមានសុវត្ថិភាព នេះបញ្ជាក់ថា ជីវិតប្រចាំថ្ងៃរបស់នាង គឺមិនមានការព្រួយគិត ខ្វាយខ្វល់ ដល់រឿងរបស់ស្វាមី ឬត្រូវភ័យខ្លាចប្ដីធ្វើទង្វើមិនគប្បីចំពោះនាងនោះឡើយ។

រូបតំណាង

ម៉្យាងវិញទៀតជីវិតមនុស្សស្រី អាចបានល្អ មានសំណាងឬអត់ សប្បាយ ឬកើតទុក្ខ គឺស្ថិតនៅលើមួយចំណែកធំរបស់ដៃគូជីវិតនាង បើនាងអាចរើសបានបុរសល្អ ដឹងខុសត្រូវ និងមានព្រហ្មវិហារធម៌ទាំង៥នោះ នាងគឺជានារីដែលមានសំណាង មានបុណ្យល្អណាស់ សេចក្ដីសុខ សុភមង្គលស្ទើរតែ៨០%ក្នុងជីវិតរបស់នាង គឺពឹងផ្អែកបុរសដែលជាដៃគូរបស់នាងនេះហើយ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles