We TV Cambodia

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ជំរុញពលរដ្ឋឲ្យចិញ្ចឹមឃ្មុំតាមបច្ចេកទេស

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ជំរុញពលរដ្ឋឲ្យចិញ្ចឹមឃ្មុំតាមបច្ចេកទេស
ការចិញ្ចមឃ្មុំ (ប្រភព info.gov)

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានជំរុញប្រជាពលរដ្ឋនៅក្នុងខេត្តឲ្យខិតខំយកចិត្តទុកដាក់ចិញ្ចឹម​ឃ្មុំតាមបច្ចេកទេសអ្នកជំនាញបង្រៀនដើម្បីទទួលបានផលច្រើន ។

លោក សុង ឃាង ជួបជាមួយប្រជាពលរដ្ឋ (ប្រភព៖ info.gov)

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ប្រជាពល​រដ្ឋទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់គ្រូពីបច្ចេកទេសក្នុងការមើលថែឃ្មុំ ការបំប៉នឃ្មុំ ដើម្បីធ្វើយ៉ាងណាឱ្យការចិញ្ចឹមឃ្មុំក្នុងសហគមន៍ទទួលបានលទ្ធផលល្អប្រសើរ។

ការចិញ្ចមឃ្មុំ (ប្រភព info.gov)

លោកបានបន្ត បើពលដ្ឋអាចចិញ្ចឹមឃ្មុំតាមបច្ចេកទេសបានត្រឹមត្រូវ ទិន្នផលនឹងបានល្អ ហើយចំណូលក៏ទទួលបានច្រើនទៅតាមនោះដែរ។ មិនតែប៉ុណ្ណោះ លោកប្រធានមន្ទីរ ក៏បានផ្តល់សំបុកឃ្មុំចំនួន១៦កេះ និងសម្ភារមួយចំនួនដល់សហគមន៍អាជីវកម្មចិញ្ចឹមឃ្មុំខេត្តមណ្ឌលគិរី ដើម្បីពង្រីកការចិញ្ចឹមឲ្យកាន់តែប្រសើរផងដែរ។

ការចិញ្ចមឃ្មុំ (ប្រភព info.gov)

សូមបញ្ជាក់ថា បច្ចេកទេសចិញ្ចឹមឃ្មុំនេះ គឺស្ថិតក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលបានការគាំទ្រ​ពីរាជរដ្ឋាភិបាល និងអង្គការ IFAD គឺមានបណ្តុំជាច្រើនដូចជា បណ្តុំដំឡូងមី បណ្តុំស្វាយចន្ទី បណ្តុំចិញ្ចឹមមាន់ បណ្តុំចិញ្ចឹមជ្រូក បណ្តុំចិញ្ចឹមត្រី និងបណ្តុំចិញ្ចឹមឃ្មុំ៕

អត្ថបទដោយ៖ Nevin

Related Articles