We TV Cambodia

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ចុះធ្វើការជួសជុល​ ប្រពន្ធ័អាងទឹកទំនប់ នៅខេត្តកំពត

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ចុះធ្វើការជួសជុល​ ប្រពន្ធ័អាងទឹកទំនប់ នៅខេត្តកំពត

នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់ភូមិអូរ ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ។

គួរជម្រាបផងដែរថា ប្រព័ន្ធអាងទឹកនេះមានទំនប់ប្រវែង ៩១១ម៉ែត្រ , ប្រឡាយមេ ចំនួន ០២ខ្សែ ប្រវែង ៣៩៤១ម៉ែត្រ , ប្រឡាយរងចំនួន ០៣ខ្សែ ប្រវែង ៤០៦១ម៉ែត្រ ។ ដែលអាងទឹកនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ៤០០ហិកតា និងប្រាំងចំនួន ៣៥ហិកតា ។

អត្ថបទដោយ៖ ពិសី

Related Articles