We TV Cambodia

ប្រទេសMexicoច្នៃគ្រាប់បឺរ ធ្វើជាប្លាស្ទិកធម្មជាតិ លក់ចេញជុំវិញពិភពលោក

បឺរ ត្រូវបានគេចាត់ទុកថាជាផ្លែឈើមួួយប្រភេទដែលមានតម្លៃថ្លៃសម្រាប់ប្រជាជននៅឯសហរដ្ឋអាមេរិក ហើយជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិកបាននាំចូលផ្លែបឺរនេះពីប្រទេសម៉ិកស៊ិកកូក្នុងមួយឆ្នាំៗរាប់លានតោន។ បឺរ មានតម្លៃថ្លៃ និងមានទីផ្សារខ្ពស់សម្រាប់ប្រទេសនៅសហគមន៍អឺរ៉ុបនោះ គឺដោយសារតែប្រជាជនរបស់ប្រទេសទាំងនោះតែងទទួលទានផ្លែបឺរជារៀងរាល់ថ្ងៃ ដោយប្រើសម្រាប់ដាក់ជាមួយនំប៉័ង សម្រាប់ធ្វើជាភេសជ្ជៈជាដើម។ យ៉ាងណាមិញនៅក្នុងការប្រើប្រាស់នោះទៀត គេប្រើតែសាច់វាប៉ុណ្ណោះ ចំណែកគ្រាប់និងសំបករបស់វាត្រូវបានគេបោះចោលឱ្យក្លាយទៅជាកាកសំណស់។ ទន្ទឹមនិងនេះ​ ដោយសារតែមើលឃើញពីការបំពុលបរិស្ថានតាមរយៈការបោះចោលនូវកាកសំណល់ទាំងនេះហើយ ទើបក្រុមហ៊ុនមួយរបស់ប្រទេសម៉ិកស៊ិកសម្រេចយកគ្រាប់ផ្លែប័រដែលគេធ្លាប់បោះចោលនោះយកមកកែច្នៃជារបស់ប្រើប្រាស់ឡើងវិញ។ ផលិតផលទាំងនោះមានដូចជា ទុយោសម្រាប់កាហ្វេ ថង់យួរដៃ ស្លាបព្រា សម និងប្រេងជាដើម ដែលសុទ្ធតែជារបស់ដែលចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ សូមជម្រាបជូនផងដែរថា ហើយរបស់ទាំងនេះសុទ្ធសឹងតែជារបស់ដែលឆាប់រលាយ និងមិនបង្ករផលប៉ះពាល់ខ្លាំងទៅដល់បរិស្ថានដូចជាជ័រប្លាស្ទិកឡើយ។

អត្ថបទដោយ៖​ ពិសី

Related Articles