ក្នុងរយះពេលប៉ុន្មានសប្ដាហ៏ថ្មិៗនេះ វីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានគេរកឃើញថាចម្លងខ្លាំងក្លាទៅលើប្រជាជននៅក្នុងប្រទេសអង់គ្លេសភាគខាងត្បូង ដែលបានធ្វើឲ្យប្រទេសប្រមាណជាង ៤០ បានដាក់បម្រាមអ្នកធ្វើដំណើរចេញពីប្រទេសអង់គ្លេសមិនឲ្យចូលប្រទេសរបស់ខ្លួននោះទេ។ ក្នុងនោះផងដែរ មានប្រទេសសិង្ហបុរី ហ្វីលីពីន និងប្រទេសកូរ៉េខាងត្បូង ទើបតែបានដាក់បម្រាមរបស់ខ្លួន ជាមួយបណ្តាប្រទេសផ្សេងៗទៀតដែរ ដែលបានហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេសនោះ។
ប្រទេសសិង្ហបុរី បានដាក់បម្រាមដោយមិនកំណត់រយៈពេល លើរាល់អ្នកដំណើរទាំងអស់ដែលចេញពីប្រទេសអង់គ្លេសមិនឲ្យចូលមកប្រទេសរបស់ខ្លួនឡើយ ។ ប្រទេសហ្វីលីពីន បានផ្អាកគ្រប់ជើងហោះហើររបស់ខ្លួនទៅកាន់ប្រទេសអង់គ្លេស ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ គឺរយៈពេលមួយថ្ងៃមុនថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំសកល។ ចំណែកឯកូរ៉េខាងត្បូងនឹងធ្វើការផ្អាកជើងហោះហើរចេញពីអង់គ្លេសមកប្រទេសរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ គឺនៅមុនថ្ងៃចូលឆ្នាំសាកលមួយថ្ងៃ។
ប៉ុន្តែប្រទេសបារាំងបានដកចេញនូវបម្រាមរបស់ខ្លួន ដែលបានដាក់រយៈពេល៤៨ម៉ោង កាលពីថ្ងៃចន្ទកន្លងទៅ សម្រាប់ការធ្វើដំណើរទាំងអស់មកពីប្រទេសអង់គ្លេសនោះ ដោយអនុញ្ញាតឲ្យអ្នកធ្វើដំណើរនិងរថយន្តដឹកទំនិញទាំងអស់មកពីប្រទេសអង់គ្លេស អាចចូលក្នុងប្រទេសបារាំងបាន ដ៏រាបណាអ្នកទាំងនោះ ធ្វើតេស្តពុំមានវីរុសកូរ៉ូណា ក្នុងរយៈពេល៧២ម៉ោងមុន។
អត្ថបទដោយ៖ ពិសី
