We TV Cambodia

ប្រទេស២ ក្នុងតំបន់អាស៊ាន កើនចំនួនអ្នកឆ្លងកូវីដ១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ

ប្រទេស២ ក្នុងតំបន់អាស៊ាន កើនចំនួនអ្នកឆ្លងកូវីដ១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ

ប្រទេសក្នុងតំបន់អាស៊ានជាមួយកម្ពុជាកម្ពុជាចំនួន២ បានកើនឡើងចំនួនអ្នកឆ្លងកូវីដ១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ខណៈដែលបណ្ដាប្រទេសក្នុងតំបន់ជាមួយគ្នាកំពុងឆ្ពោះទៅរកភាពធូរស្បើយទៅហើយនោះ។

កាលពីថ្ងៃអង្គារ ទី២៩ ម្សិលមិញនេះ ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ថា ខ្លួនបានរកឃើញនូវអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤,០០២នាក់ ដែលវាជាចំនួនដ៏ច្រើនមួយបើធៀបជាមួយបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ហើយវាក៏កំពុងបង្ហាញសញ្ញាមិនល្អផងដែរ ដល់ប្រទេសនេះ។

ដោយឡែក ប្រទេសហ្វីលីពីនឯណោះវិញ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងថ្មីក្នុងប្រទេសរបស់ខ្លួនចំនួន ២០២៥នាក់ និងមានអ្នកស្លាប់ចំនួន ៦៨នាក់បន្ថែមទៀតក្នុងថ្ងៃតែមួយ ដែលវាធ្វើឲ្យស្ថានការណ៍ក្នុងប្រទេសនេះកាន់តែធ្ងន់ធ្ងរទៅៗស្ទើរគ្រប់គ្រងលែងបាន។ លើសពីនេះទៅទៀត រដ្ឋាភិបាលហ្វីលីពីន បានសម្រេចបន្លាយពេលដាក់ប្រទេសក្នុងភាពរឹតត្បឹតរយៈពេល ១ខែបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងក្នុងថ្ងៃបុណ្យណូអែលខាងមុខ។

សូមជម្រាបថា គិតមកទល់ពេលនេះ អ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងរហូតដល់ ២៨៧,០០៨នាក់ ខណៈអ្នកស្លាប់មានចំនួន ១០,៧៤០នាក់។ ចំណែកហ្វីលីពីន អ្នកឆ្លងទូទាំងប្រទេសបានកើនដល់ ៣១១,៦៩៤នាក់ និងអ្នកស្លាប់ចំនួន ៥,៥០៤នាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាន។

អត្ថបទដោយ៖ Nevin

Related Articles