សំរាមនៅតែចោទជាបញ្ហាសម្រាប់អត្តចរិកប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលចោលសំរាមផ្ដេសផ្ដាសគ្មានសណ្ដាប់ធ្នាប់ ហើយពួកគេតែងតែស្រែកក្ដែងៗចង់ឃើញប្រទេសអភិវឌ្ឍន៍ ខណៈដែលអត្តចរិកខ្លួនឯងគ្មានអ្វីអភិវឌ្ឍន៍បន្តិចសោះ។
ជាក់ស្ដែងយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងមួយមេកាលពីយប់ ព្រឹកឡើងបែរជាឃើញសំរាមយ៉ាងច្រើនបានហូរចូលពេញអូរ និងស្ទើរតែហូរចូលទៅសមុទ្រទៀតផង តែសំណាងដែលមានម៉ាស៊ីនចាប់សំរាមស្ទាក់ចាប់បាន។
យ៉ាងណាក៏ដោយ សូមប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាកុំបោះចោលសំរាមផ្ដេសផ្ដាស និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការហូរចូលអូ និងសមុទ្រជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតសត្វ និងធម្មជាតិ ហើយក៏ធ្វើឲ្យបាត់បង់សោភណ្ឌភាពទីក្រុងផងដែរ ខណៈដែលរដ្ឋាភិបាលកំពុងខិតខំក្នុងការអភិវឌ្ឍន៍ឲ្យរីកចម្រើនទៅមុខផងដែរ។
អត្ថបទដោយ៖ Nevin
