យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីសម្រេចបន្តរឹតត្បឹតការធ្វើដំណើររបស់ប្រជាជនរហូតដល់ថ្ងៃទី១២ ខែឧសភា ទោះបីចំនួននៃឆ្លងជំងឺ COVID-19 ហាក់មានការថយចុះខ្លះក៏ដោយ។
លោក Muhyiddin Yassin នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសឲ្យដឹងថា ទោះបីជាពេលនេះចំនួននៃអ្នកឆ្លងហាក់មានការថយចុះខ្លះ និងបង្ហាញភាពវិជ្ជមានក៏ដោយ ប៉ុន្តែយើងចាំបាច់ត្រូវតែបន្តចំណាត់ការបង្ការ និងការទប់ស្កាត់បន្ថែមទៀត រហូតដល់ពេលមួយដែលជំងឺឆ្លង COVID-19 អាចស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង។
គូសបញ្ជាក់ផងដែរថា ការរឹតត្បឹតការធ្វើដំណើររបស់ប្រជាជនក្នុងប្រទេសម៉ាឡេស៊ីបានចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី១២ ខែមីនា និងត្រូវបានបន្ថែមរយៈពេលនៃការរឹតត្បឹតចំនួន ២លើករួចមកហើយ។ ហើយចំនួនអ្នកឆ្លងជំងឺ COVID-19 គិតមកត្រឹមថ្ងៃទី២៤ ខែមេសានេះ មានចំនួន ៥,៦០៣នាក់ និងអ្នកស្លាប់មានរហូតដល់ ៩៦នាក់ឯណោះ។
អត្ថបទដោយ៖ Nevin
ប្រភព៖ CNA