We TV Cambodia

ប្រទេសម៉ាឡេស៊ីមួយទៀតហើយ ដែលសម្រេចចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក

ប្រទេសម៉ាឡេស៊ីមួយទៀតហើយ ដែលសម្រេចចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក

ប្រទេសម៉ាឡេស៊ី បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីក្រុមហ៊ុនអាមេរិក Astrazeneca និងកំពុងធ្វើការពិភាក្សាជាមួយមជ្ឈមណ្ឌល Gameleya ។ នេះបើយោងតាមការបញ្ជាក់ពីលោក Muhyiddin Yassin នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

លោក Muhyiddin បានបញ្ជាក់ទៀតថា ចំនួនវ៉ាក់សាំងដែលម៉ាឡេស៊ីទិញពីក្រុមហ៊ុន Astrazeneca មានចំនួន ៦,៤លានដូស ដែលស្មើនឹង១០% នៃប្រជាជន។ ក្រៅពីនេះ ម៉ាឡេស៊ីក៏កំពុងមានកិច្ចពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនចំនួន ២ទៀតផងដែរ។

សូមជម្រាបថា កាលពីពេលកន្លងទៅ ប្រទេសម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមួយទៀតគឺ ក្រុមហ៊ុន Pfizer ក្នុងការទិញវ៉ាក់សាំងប្រមាណ ៣០% សម្រាប់ចាក់ដល់ប្រជាជណរបស់ខ្លួន។ ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្សេងគ្នាដ៏ច្រើនបេបនេះ នឹងធ្វើឲ្យម៉ាឡេស៊ីអាចនឹងទទួលបានវ៉ាក់សាំងលើសពីអត្រាដែលត្រូវការផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles