We TV Cambodia

ប្រទេសប៉ាគីស្ថានសម្រេចបិទកម្មវិធី TikTok

ប្រទេសប៉ាគីស្ថានសម្រេចបិទកម្មវិធី TikTok

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ប្រទេសប៉ាគីស្ថានបានសម្រេចចិត្តបិទកម្មវិធី TikTok កាលពីម្សិលមិញនេះ បន្ទាប់ពីក្រុមហ៊ុនមិនបានធ្វើការកែសម្រួលចំពោះការស្នើសុំរបស់រដ្ឋាភិបាលនោះ។

បើតាមការផ្សព្វផ្សាយរបស់ អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) បានឱ្យដឹងថា ការបិទនេះគឺដោយសារតែពួកគេបានទទួលការតវ៉ាទាក់ទងនឹងព័ត៌មានឬសាច់រឿងអសីលធម៌ដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធីនេះ។ PTA ក៏បានបញ្ជាក់ផងដែរថា ពួកគេបានឱ្យពេលក្រុមហ៊ុនជាច្រើនមកហើយដើម្បីធ្វើការកែសម្រួលក្នុងការគ្រប់គ្រងព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធី TikTok ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើទៅតាមសំណូមពររបស់ពួកគេនោះឡើយ ដែលជាហេតុធ្វើឱ្យមានការបិទកម្មវិធីនេះ។ ជាឧទាហរណ៍នៅក្នុងរយៈពេលប្រមាណ ៦ខែដើមឆ្នាំនេះ រដ្ឋាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនបិទគណនីចំនួន៤០ ផ្ទុយទៅវិញក្រុមហ៊ុនអាចបិទបានតែពីរគណនីប៉ុណ្ណោះ។

ការបិទកម្មវិធី TikTok នៅក្នុងប្រទេសប៉ាគីស្ថានគឺជាការខាតបង់ដ៏ធំមួយសម្រាប់ក្រុមហ៊ុន ByteDance ព្រោះថាកម្មវិធីនេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធី១២ ដែលកំពុងតែពេញនិយមនៅក្នុងប្រទេសនេះ ដោយមានការទាញយករហូតដល់ទៅ ៤៣លានដង គិតមកទល់នឹងបច្ចុប្បន្ននេះ។ គួររំឭកផងដែរថា ប៉ាគីស្ថានបានចាប់ផ្ដើមពង្រឹងលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមរបស់ខ្លួន ដែលកាលពីខែមីនាកន្លងទៅ ពួកគេបានផ្សព្វផ្សាយតាមរយៈអង្គភាពគាំពារប្រជាជន ដែលទាមទារឱ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់មានការប្រុងប្រយ័ត្នជាមួយនឹងព័ត៌មានដែលមានប្រធានបទវេទយិតភាពទាក់ទងនឹងប្រពៃណី ពូជសាសន៍ និងសុវត្ថិភាពសង្គមរបស់ប្រទេសប៉ាគីស្ថាន៕

ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

Related Articles