We TV Cambodia

ប្រទេសបារាំងអនុញ្ញាតឱ្យប្រើឧបករណ៍របស់ក្រុមហ៊ុន Huawei មួយចំនួននៅក្នុងបណ្តាញ5G របស់ខ្លួន

ប្រទេសបារាំងអនុញ្ញាតឱ្យប្រើឧបករណ៍របស់ក្រុមហ៊ុន Huawei មួយចំនួននៅក្នុងបណ្តាញ5G របស់ខ្លួន
(ប្រភព៖ Google)

បារាំងបានអនុញ្ញាត្តឲ្យប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei មួយចំនួនក្នុងបណ្ដាញ 5G របស់ខ្លួន ទោះបីជាសហរដ្ឋអាមេរិកអំពាវនាវឱ្យដកក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនពីការប្រាស្រ័យទាក់ទងជំនាន់ថ្មីរបស់លោកខាងលិចក៏ដោយ។ នេះបើតាមប្រភពជិតស្និតបានប្រាប់សារពត៌មាន Reuters ។

ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណែតបារាំងឈ្មោះ ANSSI គ្រោងនឹងប្រាប់ប្រតិបត្តិករទូរគមនាគមន៍ថា ឧបករណ៍ណាមួយដែលពួកគេត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់ដាក់ពង្រាយបណ្តាញ 5G របស់ពួកគេនៅក្នុងប្រទេសបារាំង។

ប្រភពទាំងពីរដែលមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ANSSI បានសំរេចចិត្តយល់ព្រមលើការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ប៉ុន្តែសម្រាប់តែឧបករណ៍ណាដែលពួកគេគិតថាមិនមែនជាផ្នែកសំខាន់នៃបណ្តាញប៉ុណ្ណោះ។

(ប្រភព៖ Google)

ប្រភពមួយក្នុងចំណោមប្រភពទាំងពីរបាននិយាយថា «ពួកគេមិនចង់ហាមឃាត់ក្រុមហ៊ុន Huawei ទេ ប៉ុន្តែគួរតែហាមឃាត់ចំពោះបណ្ដាញទូរសព្ទ»។ បណ្តាញទូរស័ព្ទចល័តមានហានិភ័យខ្ពស់ក្នុងការឃ្លាំមើល ពីព្រោះវារួមបញ្ចូលកម្មវិធី Software ទំនើបៗដែលអាចទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន។

ការសម្រេចចិត្តរបស់អាជ្ញាធរបារាំងបានផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុនទូរគមនាគមន៍ចំនួន២ គឺ Bouygues Telecom និង Altice Europe SFR ព្រោះថាប្រហែលពាក់កណ្តាលនៃបណ្តាញទូរស័ព្ទចល័តបច្ចុប្បន្នរបស់ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយក្រុមចិន។

(ប្រភព៖ Google)

គូសបញ្ចាក់ផងដែរថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏ទើបតែបានអនុញ្ញាត្តិឱ្យក្រុមហ៊ុន Huawei មានតួនាទីក្នុងបណ្តាញ 5G របស់ប្រទេសផងដែរ ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមានកំណត់។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles