We TV Cambodia

ប្រទេសន័រវេស គ្រោងដកខ្លួនចេញពីព្រឹត្តិការណ៍Tokyo Olympic Games 2020 ប្រសិនបើមិនមានការពន្យារពេល

ប្រទេសន័រវេស គ្រោងដកខ្លួនចេញពីព្រឹត្តិការណ៍Tokyo Olympic Games 2020 ប្រសិនបើមិនមានការពន្យារពេល

 

ប្រទេសន័រវេស៖ ប្រទេសន័រវេស គ្រោងដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតដណ្តើមមេដាយ Tokyo Olympic Games 2020 នាទីក្រុងតូក្យូ ប្រទេសជប៉ុន ខណះស្ថានភាពហាក់ដូចជាមិនទាន់មានស្ថានភាពធូរស្បើយនៅឡើយ។ ការគ្រោងដកខ្លួនចេញដោយសារ ប្រទេសន័រវេស គិតគូរពីសុវត្ថិភាពរបស់ ក្រុមអត្តពលិករបស់ខ្លួន។

បើតាមការចេញផ្សាយរបស់សារព័ត៍មាន The Sun នៅព្រឹកនេះ ថ្ងៃទី២៤ ខែមីនា គ្រោងដកខ្លួនចេញពី ការប្រកួតដណ្តើមមេដាយ Tokyo Olympic Games 2020 នាទីក្រុងតូក្យូ ប្រទេសជប៉ុននារដូវក្តៅខាងមុខនេះ។

លោក Berit Kjoll រដ្ឋមន្រ្តីកីឡាន័រវេសបានលើកឡើងថា ជុំវិញការពិភាក្សាជាមួយក្រុមប្រឹក្សាកីឡាថា ចំពោះក្រុមអត្តពលិកមិនអនុញ្ញាតចេញទៅប្រកួតអូឡាំពិកនៅជប៉ុននោះទេ បើសិនការប្រកួតនោះមិនត្រូវបានពន្យារពេល៕

សូមជម្រាបផងដែរ ក្រុមបឹក្សា កីឡា របស់ប្រទេសជប៉ុនកំពុងពិភាក្សាជុំវិញដំណើរការ នៃការប្រកួតនេះដែរឫយ៉ាងណា ស្របពេលដែលក្រុមអត្តពលិក កាណាដា បានដកខ្លួនចេញពីការប្រកួត នេះរួចជាស្រេច ក្នុងគោលបំណងដើម្បីបង្ការការរីករាលនៃជំងឺឆ្លងមេរោគកាន់តែខ្លាំង៕

អត្ថបទ៖ ឧត្តម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *