ទីផ្សារនាំចេញទូរស័ព្ទដៃក្នុងស្រុក ក្នុងខែកុម្ភៈនេះ មានចំនួន ៦,៣៨ លានគ្រឿង ពោលមានការធ្លាក់ចុះចំនួន ៥៦ ភាគរយបើធៀបទៅនឹងកាលពីឆ្នាំមុន។ បន្ថែមពីលើនេះទៅទៀត បើយយោងតាមរបាយការណ៍ដែលចេញផ្សាយដោយបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ចិន(CAICT ) កាលពីថ្ងៃចន្ទបានឱ្យដឹងថាចំនួនទូរស័ព្ទដែលប្រើបច្ចេកវិទ្យាចុងក្រោយ 5G បានចែកចាយក្នុងតំបន់ មានចំនួន ២,៣៨ លានគ្រឿង ស្មើនឹង ៣៧,៣ ភាគរយនៃចំនួនសរុប។
ជាទូទៅ ទីផ្សារទូរស័ព្ទដៃក្នុងតំបន់ មានចំនួន ១៦ប្រភេទ ហើយត្រូវលក់ចេញ ក្នុងខែកុម្ភៈនេះ បានខាតបង់ ៦១ភាគរយ ដែលក្នុងនោះ មានប្រភេទប្រភេទទូរស័ព្ទដៃប្រើបច្ចេកវិទ្យា4G ចំនួន ៥ម៉ូដែល និង ១១ម៉ូដែលទៀត ជាទូរស័ព្ទប្រភេទ5G។
ក្នុងចំណោមទូរស័ព្ទម៉ូឌែល ក្នុងស្រុកទាំងអស់ កាលពីខែកុម្ភៈនេះ ត្រូវបានគេមើលឃើញថាប្រភេទទូរស័ព្ទទំនើប១០ម៉ូឌែល មានការលក់ចេញ ថយចុះដល់ទៅ៧០.៦ភាគរយ ដែលបរិមាណសរុបនៃការនាំចេញនេះ មានចំនួនដល់ទៅ៥.៨៦លានគ្រឿង ហើយការធ្លាក់ចុះនេះបើគិតជាប្រចាំឆ្នាំវិញ គឺមានចំនួន ៥៥.៣% ស្មើរនឹង៩១.៨% នៃចំនួនសរុបទាំងអស់គ្រប់ម៉ូឌែល។
យោងតាម CAICT បានបន្ដទៀតថា ទីផ្សារនាំចេញក្នុងស្រុក មានចំនួនថយចុះ នាខែកុម្ភៈ ខណៈកាលពីខែ មករាកន្លងទៅ ការនាំចេញមានចំនួន ២០.៨១លានគ្រឿង ដោយប្រភេទទូរស័ព្ទប្រើបច្ចេកវិទ្យា ៤ជី មានចំនួន ប្រហែល១៥លានគ្រឿង និង ៥ជីមានប្រហែល ៥.៤៧លាគ្រឿង។ ដូច្នេះក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២០ ទីផ្សារទូរស័ព្ទ កំពុងប្រឈមមុខនឹងការធ្លាក់ចុះ ដោយការនាំចេញសរុប មានចំនួន ២៧,១៩ លានគ្រឿង ត្រូវនឹង ៤៤ % បើប្រៀបធៀបនឹងឆ្នាំមុន។
អត្ថបទដោយ៖ Stince
ប្រភព៖ក្រៅស្រុក
