We TV Cambodia

ប្រទាលកន្ទុយក្រពើ គឺជាកំពូលឪសថបុរាណ ដ៏អស្ចារ្យព្យាបាលការឈឺបំពង់ក

ប្រទាលកន្ទុយក្រពើ គឺជាកំពូលឪសថបុរាណ ដ៏អស្ចារ្យព្យាបាលការឈឺបំពង់ក

ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិមួយប្រភេទ ដែលផ្តល់អត្ថប្រយោជន៍ខ្លាំងបំផុត សម្រាប់ឲ្យរាងកាយមានសុខភាពល្អ។ ប្រទាលកន្ទុយក្រពើ មានផ្ទុកនៅសារធាតុជាច្រើន ដូចជា កាល់ស្យូម, សូដ្យូម, ជាតិដែក, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, និងវីតាមីនដូចជា A, B1, B2, B6, B12, C និង E, និងអាស៊ីត Folic niacin ដែលជាប្រភពថាមពលសំខាន់ សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ សន្លាក់ និងពោះវៀនធំ ។

 

ការទទួលទានទឹកប្រទាលកន្ទុយក្រពើ អាចបង្កើនប្រព័ន្ធភាពស៊ាំ និងបំបាត់ការឈឺបំពង់ក។ ទឹកប្រទាលកន្ទុយក្រពើ អាចជួយលាងសម្អាតប្រព័ន្ធរំលាយអាហារ និងបន្ថយទឹកអាស៊ីតនៅក្នុងក្រពះ។ លើសពីនេះទៅទៀត ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធិភាពក្នុងការសម្លាប់បាក់តេរី, មេរោគ, និងផ្សិតដែលអាចរស់នៅក្នុងមាត់ ព្រមទាំងជួយដោះស្រាយបញ្ហាអញ្ចាញធ្មេញផងដែរ។

ប្រែសម្រយលដោយ៖ ពិសី

 

Related Articles