We TV Cambodia

ប្រជាពលរដ្ឋភ័យខ្លាចទទួលទាន និងចិញ្ចឹមត្រីទីឡាប់យ៉ា ខណៈដែលទីផ្សារត្រីនេះត្រូវប៉ាន់ខ្លាំងនៅក្រៅប្រទេស

ប្រជាពលរដ្ឋភ័យខ្លាចទទួលទាន និងចិញ្ចឹមត្រីទីឡាប់យ៉ា ខណៈដែលទីផ្សារត្រីនេះត្រូវប៉ាន់ខ្លាំងនៅក្រៅប្រទេស

ប្រជាជនកម្ពុជាមួយចំនួននៅប្រកាន់ជំនឿជាច្រើនអំពីគុណវិបត្ដិនៃការទទួលទានត្រី ទីឡាបយ៉ា​ មិនថាតែក្នុងទីក្រុង ឬជនបទនោះទេ ដោយគិតថាត្រីប្រភេទនេះ បើទទួលទានអាចនឹងមាន បញ្ហា​ហានិភ័យជម្ងឺមហារីក​ និងអាចមានភាពតំណរពូជជា មនុស្សភេទបី ខណៈពេលដែល តី្រប្រភេទនេះ កំពុងតែទទួលបានការពេញនិយមខ្លាំងលើទីផ្សារអន្ដរជាតិ ហើយជាប្រភេទត្រីងាយស្រួលចិញ្ចឹមទៀតផង។

យ៉ាងដូច្នេះហើយ យោងតាមការលើកឡើងរបស់លោក កៅ ថាច ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពី «លទ្ធភាពឥណទាន ដល់កសិករចិញ្ចឹមសត្វ វារីវប្បកម្ម ដាំបន្លែផ្លែឈើ និងសហគ្រាសកែច្នៃ ផលិតផលកសិកម្ម» នៅខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនហ៊ានទទួលទានត្រីទីឡាប់យ៉ាក្រហមនោះទេ ដោយមានជំនឿថា ទទួលទានត្រីប្រភេទនេះ នឹងបង្កឲ្យកើតជំងឺមហារីក ប៉ុន្ដែបើតាមអ្នកវិទ្យាសាស្រ្ដផ្នែកត្រី នៅវិទ្យាស្ថាន AIT បានបង្ហាញថា ត្រីទីឡាប់យ៉ាក្រហមនេះ មិនមានបង្កឲ្យកើតជំងឺផ្សេងៗឡើយ ប៉ុន្ដែផ្ទុយមកវិញត្រីប្រភេទនេះ ជាប្រភេទត្រីដែលមានវីតាមីនខ្ពស់។ លោកបន្ដទៀតថា ត្រីទីឡាប់យ៉ាក្រហមប្រភេទនេះ ត្រូវបាននាំយកទៅលក់លើទីផ្សារពិភពលោក ប្រមាណ៦.៩ពាន់លានតោនក្នុងមួយឆ្នាំ ដែលបរទេសបានចាត់ទុកត្រីប្រភេទនេះ ជាសត្វមាន់ដែលចិញ្ចឹមក្នុងទឹក។ ប៉ុន្ដែចំពោះប្រជាកសិករយើងវិញ បែរជាជឿគេរហូតដល់លែងហ៊ានហូប បើបងប្អូនបានទៅលេងប្រទេស ថៃវិញ ឃើញថាថៃគេនិយមទទួលទានត្រីក្រហមនេះណាស់។ មានប្រទេសដែលចិញ្ចឹមត្រីទីឡាប់យ៉ាក្រហមនេះ ច្រើនជាងគេរួមមាន៖ ប្រទេសចិន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរីជាដើម។

លោក កៅ ថាច ក៏បញ្ជាក់ផងដែរថា ជាការពិតហើយការចិញ្ចឹមត្រីខ្លះអាចមានបញ្ហា មិនខុសអ្វីពីបងប្អូនទៅចាប់ត្រី ក្នុងស្រែមកទទួលទានក៏មានខ្លះពុលដែរ៕

ដោយ៖ Stince

Related Articles