We TV Cambodia

ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ«អាចធ្វើដំណើរបានដោយសេរី គ្មានការហាមឃាត់ឡើយ»

ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ«អាចធ្វើដំណើរបានដោយសេរី គ្មានការហាមឃាត់ឡើយ»

ដោយ៖ពេជ្រ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលបំណងបងង្កា និងទប់ស្កាត់ការរាតត្បាតកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ចំណុះរាជធានីភ្នំពេញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្នុងរាជធានិភ្នំពេញទាំំងអស់អាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយ ពីខណ្ឌមួយទៅខណ្ឌមួយ ដោយសេរី គ្មានការហាមឃាត់ឡើយ។

ចំណែកឯ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ ការធ្វើដំណើរ និងការដឹកជញ្ជូន របស់ពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមិនមានការរឹតត្បិតឡើយ៕

 

Related Articles