We TV Cambodia

ប្រជាជនប្រមាណ៤០លាននាក់ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់កូវីដ១៩

ប្រជាជនប្រមាណ៤០លាននាក់ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់កូវីដ១៩

ដោយ៖ពេជ្រ

យោងតាមការផ្សាយ​ ពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា អាជ្ញាធរនៃរដ្ឋការលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាស ដោយសំណូមពរ ឲ្យប្រជាជនប្រមាណជា ៤០លាននាក់ ត្រូវស្ថិតនៅក្នុងផ្ទះមួយរយៈ  ដោយមិនត្រូវចេញក្រៅផ្ដេសផ្ដាស ដែលនេះវិធានការមួយផ្នែក នៃយុទ្ធនាការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ កូវីដ១៩ ។

តាមសេចក្ដីប្រកាសដដែល បានធ្វើឡើងខណៈរដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ កូវីដ១៩ បន្ទាប់ពីរដ្ឋវ៉ាស៊ីនតោន និងរដ្ឋញូយ៉ក។

សូមបញ្ជាក់ដែរថា បច្ចុប្បន្នមាននេះ អ្នកឆ្លង ៩១០ករណី នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះមាន ១៩នាក់បានស្លាប់ ចំណែកឯរដ្ឋញូយ៉ក មានអ្នកឆ្លង ៥,២៩៨ករណី ខណៈរដ្ឋវ៉ាស៊ីនតោនមាន ១,៣៧៦ករណី៕

ប្រភព៖ក្រៅស្រុក

Related Articles