We TV Cambodia

ប្រជាជនខ្មែរចាត់ទុកត្រសក់ចាវ ជាអាហារបម្រុងទុកដ៏សំខាន់ប្រចាំគ្រួសារ

ប្រជាជនខ្មែរចាត់ទុកត្រសក់ចាវ ជាអាហារបម្រុងទុកដ៏សំខាន់ប្រចាំគ្រួសារ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

កំពង់ចាម៖ ត្រសក់ចាវ ត្រូវបានប្រជាជនខ្មែរនៅតាមតំបន់មួយចំនួន ចាត់ទុកថាជាអាហារបម្រុងដ៏សំខាន់ប្រចាំគ្រួសារ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ខាត់ គន្ធា។

អ្នកស្រីបានលើកឡើងថា  គ្រួសារអ្នកស្រីតែងតែធ្វើត្រសក់ចាវនេះជាប្រចាំ ដើម្បីធ្វើជាស្បៀងបម្រុងទុកផង និងសម្រាប់ លក់ ដែលជាមុខរបរបន្ទាប់បន្សំ ហើយជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

អ្នកស្រីបញ្ជាក់ថា វិធីសាស្ត្រនៃការធ្វើត្រសក់ចាវមានតាំងពីជំនាន់ដូនតាមកម្លេះ  សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងពេលរដូវទឹកជំនន់ ដោយសារវិធីសាស្ត្រនៃការធ្វើមានលក្ខណៈងាយស្រួល ជាពិសេសរក្សាទុកបានយូរ ។

អ្នកខេត្តកំពង់ចាមរូបនេះ បានបន្តទៀតថា ប្រជាពលរដ្ឋទំាងអស់គួរតែមានត្រសក់ចាវបន្តិចបន្តួចនៅក្នុងផ្ទះ ដើម្បីងាយស្រួលក្នុងការដាក់អមបន្ថែមជាមួយមុខម្ហូបគោល ពិសេសបម្រុងទុកក្នុងគ្រាមានអាសន្ន។ ម្យ៉ាង អ្នកប្រកបមុខរបរធ្វើត្រសក់ចាវលក់ទាំងអស់ សូមបង្កើនការរក្សាអនាម័យឱ្យបានខ្ពស់ និងកុំប្រើសារធាតុគីមី ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន ជាពិសេសកុំឱ្យប៉ះពាល់សុខភាពអ្នកទទួលទាន ៕

ប្រភព៖ AKP

 

Related Articles