We TV Cambodia

ប្រជាកសិករហាក់មិនចាប់អារម្មណ៏ដាំដំឡូងវបារាំង ខណៈ១ហិចតាឲ្យផល១៧តោន រកចំណូលជាង១ម៉ឺន$និងដាំបាន ៤ ដង/ឆ្នាំ ឯណោះ

ប្រជាកសិករហាក់មិនចាប់អារម្មណ៏ដាំដំឡូងវបារាំង ខណៈ១ហិចតាឲ្យផល១៧តោន រកចំណូលជាង១ម៉ឺន$និងដាំបាន ៤ ដង/ឆ្នាំ ឯណោះ

ដំឡូងបារាំង គឺជាដំណាំដែលកំពុងតែមានតម្រូវការទីផ្សារខ្ពស់ តម្លៃថ្លៃ លើសពីនេះ នៅខេត្តមណ្ឌលគិរីកំពុងមានតម្រូវការទីផ្សារខ្លាំង ពិសេសទីផ្សារក្នុងស្រុក ដោយសារតែវាត្រូវបានចាត់ទុកជាបន្លែសុវត្ថិភាពកំពុងមានការទទួលស្គាល់ពីអ្នកបរិភោគ ។ បើយោងទៅតាមក្រសួងព័ត៌មានបានឱ្យដឹងថាលោក គ្រី ម៉េងឈាង ជាម្ចាស់ចំការដំឡូងបារាំង បានមានប្រសាសន៍ថា លោកទទួលបានជោគជ័យលើការ ដាំការ៉ុត និងដំឡូងបារាំង នៅលើទឹកដីខេត្តមណ្ឌលគិរី ក្នុងរយៈពេល ៣ឆ្នាំមកហើយ ។ សព្វថ្ងៃនេះ ដំណាំការ៉ុត និងដំឡូងបារាំង ដែលលោកបានដាំក្នុងក្រុងសែនមនោរម្យ ដោយទទួលទិន្នផលច្រើនមែនទែន ក៏ប៉ុន្តែទោះច្រើនយ៉ាងនេះហើយក៏នៅតែមិនទាន់អាចផ្គត់ផ្គង់អ្នកបរិភោគបានគ្រប់គ្រាន់នៅឡើយទេ ។

លោកបានបន្ថែមថា ក្នុងមួយឆ្នាំ លោកអាចទទួលប្រមូលផលបាន ៤ដង នៅលើផ្ទៃដីប្រមាណជិត ២ហិកតា ដោយក្នុង ១ដង ប្រើរយៈពេល ៣ ខែទើបប្រមូលផល និងក្នុងដំណាំមួយមុខៗទទួលបានពី ៨តោនទៅជាង ១០តោនក្នុងមួយរដូវ ។ ចម្ការរបស់លោក គ្រី ម៉េង ឈាង ក៏បាននាំចេញការ៉ុត និងដំឡូងបារាំង បានពី ១៥តោន ទៅ២០តោនទៅកាន់ទីផ្សារ ដោយក្នុងមួយគីឡូក្រាមមានតម្លៃពី ៦០០០រៀលទៅ ៧០០០រៀល ។

សូមជម្រាបផងដែរថា ការដាំដុះដំឡូងបារាំង វាទាមទារឱ្យយើងមានដីដែលមានអាកាសធាតុត្រជាក់បន្តិច ដូច្នេះប្រសិនជាបងប្អូនដែលមានដីនៅក្នុងខេត្តមណ្ឌលគិរី រតនគីរី ឬខេត្ដដេលត្រជាក់ជាប់តំបន់ភ្នំ អាចសាកល្បងដាំបាន ព្រោះវាក៏ជាការណែនាំពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តមណ្ឌលគិរី ផងដែរ។

អត្ថបទដោយ៖ ពិសី

Related Articles