We TV Cambodia

ប្រជាកសិករស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយណែនាំពីរបៀបនិតិវិធីចងក្រងជាបណ្តុំឬសហគមន៍អ្នកដាំបន្លែដើម្បីងាយស្រួលរកទីផ្សារនិងទទួលបានតំលៃខ្ពស់

ប្រជាកសិករស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយណែនាំពីរបៀបនិតិវិធីចងក្រងជាបណ្តុំឬសហគមន៍អ្នកដាំបន្លែដើម្បីងាយស្រួលរកទីផ្សារនិងទទួលបានតំលៃខ្ពស់

ដោយ៖ពេជ្រ

ត្បូងឃ្មុំ៖ ប្រជាកសិករស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជួយណែនាំពីរបៀបនិតិវិធីចងក្រងជាបណ្តុំឬសហគមន៍អ្នកដាំបន្លែដើម្បីងាយស្រួលរកទីផ្សារនិងទទួលបានតំលៃខ្ពស់។ នេះបើតាមសំណូមពរពីពលរដ្ឋក្នុងកម្មវិធីសង្គមយើងរបស់វិទ្យុជាតិកម្បុជាកាលពីម្សិលមិញនេះ។

ជាប្រជាពលរដ្ឋមួយរូប មកពីខេត្តត្បូងឃ្មុំ លោក ខ្លឹម បានលើកឡើងជាសុំណូមពរក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា៖« ចូលដល់រដូវវស្សាគ្រប់ក្រុមគ្រួសារទាំងអស់បាននាំគ្នាដាំបន្លែបង្ការរួមផ្សំជាលក្ខណៈគ្រួសារស្ទើរពេញភូមិតែមិនអាចផ្គត់ផ្គង់ទីផ្សារបាននោះទេ។ប្រជាពលរដ្ឋចង់ដាំដំណាំជាលក្ខណៈទ្រង់ទ្រាយធំ នាំចេញទៅទីផ្សារ ប៉ុន្តែពួកគាត់គ្មានបច្ចេកទេសគ្រប់គ្រាន់ និងខ្វះទីផ្សារ»។

លោកបន្តថា ចង់ឲ្យខាងក្រសួងកសិកម្មមេត្តាធ្វើមិចឲ្យចុះមកពន្យល់យ៉ាងមិចជាបន្តបន្ទាប់ដំណាំដាំដុះដូចជា ដំឡូង ពោត សណ្តែតជាដើម ដោយមានវិធានការយ៉ាងណាចាត់ចែងឲ្យមន្ត្រីមកពិនិត្យប្រជាពលរដ្ឋផ្ទាល់ក៏ជួយទិញទំនិញកសិផល ពីប្រជាពលរដ្ឋដើម្បីស្តារឡើងវិញដល់ជីវភាពរបស់ប្រជាកសិករ ។

ឆ្លើយតបនឹងសំណូមពរនេះ លោកបណ្ឌិត សោម លន់ អនុប្រធាននាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថាក្រសួងកសិកម្ម បានឲ្យមន្ត្រីពាក់ព័ន្ធចុះណែនាំដល់ប្រជាកសិករចងក្រងជាបណ្តុំៗ ដើម្បីងាយស្រួលក្នុងការបង្កើនការដាំដុះដំណាំបន្លែ ដើម្បីបំពេញតម្រូវការសំរាប់គ្រួសារផង និងក្នុងខេត្តផង ជាពិសេសងាយស្រួលរកទីផ្សារ និងទទួលបានតំលៃខ្ពស់។លោកបញ្ជាក់ថានៅទូទាំងខេត្តការចងក្រងជាបណ្តុំ មានចំនួន២៤បណ្តុំហើយដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាកសិករដាំដុះបន្លែបានហើយ មិនប្រារម្ភពីការខ្វះទីផ្សារ៕

Related Articles