We TV Cambodia

ប្រជាកសិករជាច្រើនភូមិ ខេត្តព្រៃវែង បានជ្រើសរើសយកការដាំដុះដំណាំអំពៅ ជាដំណាំយុទ្ធសាស្ត្រ

ប្រជាកសិករជាច្រើនភូមិ ខេត្តព្រៃវែង បានជ្រើសរើសយកការដាំដុះដំណាំអំពៅ ជាដំណាំយុទ្ធសាស្ត្រ

យោងតាមការចុះផ្សាយលើ គណនីហ្វេសប៊ុកផ្លូវការ របស់រដ្ឋមន្ដ្រី ក្រសួងកសិកម្ម ឯកឧត្ដម វេង សាខុន​បានបង្ហាញឲ្យដឹងថា ប្រជាកសិករជាច្រើន​ភូមិ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានជ្រើសរើសយកការដាំដុះដំណាំអំពៅ ជាដំណាំយុទ្ធសាស្ត្រ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក ។ ដោយសារទីផ្សារអំពៅល្អប្រសើរក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាកសិករនៅឃុំជាខ្លាងរបស់លោក បានបង្កើនការដាំដុះ កើនឡើង ជាងមុនជិតទេ្វដង ដែលកាលពីឆ្នាំមុន ពួកគាត់ដាំដុះបានត្រឹមតែជាង៣០០ហិកតាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ ពួកគាត់បានបង្កើនរហូត ដល់ជាង ៥០០ហិកតា។ ម្ចាស់ចំការដាំអំពៅ បានបញ្ចាក់ឲ្យដឹងថា នៅឆ្នាំនេះប្រជាកសិករ បានពង្រីកការដាំដុះអំពៅយ៉ាងច្រើន ស្ទើរតែគ្មានស្រែទំនេរទេ ព្រោះការពីឆ្នាំមុនៗ ពួកគាត់អាចលក់បានប្រមាណពី៣០ ទៅជាង៣០លានរៀល ក្នុង១ហិកតា ប៉ុន្តែសម្រាប់ឆ្នាំនេះ កសិករថា ប្រហែលជាចុះបន្តិចបន្តួច ប៉ុន្តែយ៉ាងហោចណាស់ ក៏បាន​ពី២៥លាន ទៅ៣០​លាន​រៀលដែរ។

ដោយ៖ Stince

Related Articles