We TV Cambodia

ប្ដីប្រពន្ធ ០២ នាក់នៅជ្រោយចង្វា ផ្ទុកវិជ្ជមានកូវីដ១៩

ប្ដីប្រពន្ធ ០២ នាក់នៅជ្រោយចង្វា ផ្ទុកវិជ្ជមានកូវីដ១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖ ប្ដីប្រពន្ធ០២នាក់ ជាជនជាតិខ្មែរ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ បានរកឃើញថាមានផ្ទុកវិជ្ជមានកូវីដ១៩។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកនេះ។

ស្រ្តីជាជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ ជាភរិយា បុរសផ្ទុកកូវីដ១៩ អាយុ៤៧ ឆ្នាំ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។
បុរសស្ត្រី ជាប្ដីប្រពន្ធនេះ រស់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសដែលផ្ទុកកូវីដ១៩នេះ  ជាមិត្តភ័ក្រ្ភបុរសជនជាតិចិន ដែលចូលមកកម្ពុជានៅថ្ងៃទៅ០៣ មីនា ឆ្នាំ២០២០។ ដោយជនជាតិចិនរូបនេះ ជាមិត្តប្រុស របស់ស្រ្តីជនជាតិវៀតណាមដែលផ្ទុកកូវីដ១៩។

ខណៈមានអ្នកឆ្លង០២​ករណីនេះ កម្ពុជាក៏មានអ្នកជាសះស្បើយចំនួន០៥នាក់ផងដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយរហូតដល់៦៣នាក់ ស្មើនឹង៥៣,៨៤% ធៀបនឹងអ្នកឆ្លងសរុបទំាងអស់៕

 

Related Articles