We TV Cambodia

ប៉ាៗ៖ កុំធ្វើរឿងទាំងនេះលើកូនប្រុស បើមិនចង់ឲ្យកូនមានអារម្មណ៏ខ្លាចគេ

ប៉ាៗ៖ កុំធ្វើរឿងទាំងនេះលើកូនប្រុស បើមិនចង់ឲ្យកូនមានអារម្មណ៏ខ្លាចគេ

 

ប៉ាម៉ាក់គ្រប់រូប​សុទ្ធតែ​ចង់​ឲ្យ​កូន​ល្អ ប៉ុន្តែ​វិធី​មួយ​ចំនួន​អាច​អប់រំ​កូន​ខុស​ ជាពិសេស​កូន​ប្រុសតែម្ដង​ ដែល​នេះ​អាច​បំផ្លាញ​ទំនាក់ទំនង​ ហើយ​ប៉ាៗ​ខ្លះតែង​មើល​រំលង​ប៉ុន្មានចំណុច​នេះ។

១. គ្រប់គ្រង​ការ​លេង​របស់​កូន៖​ ប៉ា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​អប់រំ ​ព្រោះ​ប៉ា​តែង​ប្រើ​ពាក្យ​ខុស​ពី​ម៉ាក់​ប្រើ​ពេល​និយាយ​ជាមួយ​នឹង​កូន​ប្រុស។ មិនគួរ​គ្រប់គ្រង​លើ​ការ​លេង​របស់​កូន​ខ្លាំង​ពេក​ ព្រោះកូន​អាច​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ។ ​គួរ​តាម​ចិត្ត​របស់​កូន​ពេល​កូន​លេង​ដោយ​គ្រាន់​តែ​បន្ថែម​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ចាំបាច់ប៉ុណ្ណោះ។

២. មិន​លេង​ជាមួយ​កូន៖ ប៉ាៗ​តែង​មាន​ការ​រវល់​ខ្លាំង​ជាមួយ​នឹង​ការងារ តែវត្តមាន​របស់​ប៉ា​ជួយ​ពង្រឹង​ទំនុកចិត្ត​​កូនប្រុស​​ឆ្លង​កាត់​បញ្ហា​ក្នុង​វ័យ​កុមារភាព និង​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ផង​ដែរ។

៤. អប់រំ​ដោយ​មិន​បង្ហាញ​ការ​ស្រលាញ់៖​​​​ កូន​ប្រុស​ត្រូវការ​ការ​អប់រំ និង​ការ​ណែនាំ ប៉ុន្តែ​មិន​មែន​ក្នុង​ទម្រង់​ការ​ដាក់​ពិន័យ​ទេ។ យ៉ាងណាមិញ​ការ​រម្លឹក​កូន​ដោយ​មិន​បង្ហាញ​ក្តី​ស្រលាញ់​ដូច​ជា​​ការ​ស្រែក​គំហក​គ្រប់ពេល អាច​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​កូន​បាន​។

៥. មិន​គោរព​ប្រពន្ធ​៖​​​​​ ប្រសិនជា​កូន​ប្រុស​ឃើញ​ប៉ា​របស់​គេ​តែង​ខឹង និង​មិន​បង្ហាញ​ការ​គោរព​ដល់​ម៉ាក់​របស់​គេ នោះ​មិន​មែន​ជា​គំរូ​ល្អ​សម្រាប់​​កូន​ពេល​អនាគត​ទេ។ ប៉ា​គួរ​បង្ហាញ​ការ​ស្រលាញ់​ដល់​ប្រពន្ធ​ដែល​នេះ​ជួយ​ដល់​កូន​​ក្នុង​ការ​ប្រព្រឹត្ត​របស់​ពួកគេ​ទៅ​លើ​បង ឬប្អូនស្រី ម៉ាក់ និង​ស្ត្រី​គ្រប់រូប​ដែរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles