We TV Cambodia

បំពេញសេចក្ដីសុខនៃក្រុមគ្រួសារ បើនារីៗធ្វើរឿងទាំងនេះ

បំពេញសេចក្ដីសុខនៃក្រុមគ្រួសារ បើនារីៗធ្វើរឿងទាំងនេះ

មិនថាមិនទាន់រៀបការ ឬបន្ទាប់ពីជិវិតអាពាហ៏ពិពាហ៏ឡើយ សុភមង្គលគ្រួសារមួយសំខាន់ណាស់ ហើយក៏អាចកើតចេញបានពីភាគីទាំងសងខាង។ ចូរចងចាំថា បើមនុស្សស្រីដែលអាចរក្សាបាននូវរឿងទាំងនេះ​ ​មិនត្រឹមតែជួញបំពេញសេចក្ដីសុខនៃក្រុមគ្រួសារនោះទេ ស្វាមីក៏ស្រលាញ់ខ្លាំងទៅណាចោលមិនបានថែមទៀត។

១. ផិតក្បត់

មនុស្សស្រីដែលត្រឹមត្រូវ ហើយមានការគិតគូរវែងឆ្ងាយប្រាកដជាមិនយកខ្លួនទៅរវល់ជាមួយរឿងបែបនេះដាច់ខាត សូម្បីតែការមានអារម្មណ៏ទៅអោយមនុស្សប្រុសផ្សេងក្រៅពីស្វាមីខ្លួនក៏មិនអាចទៅរួចនោះដែរ។ ការគិតតាមចិត្តតែមួយឆាវ អោយអារម្មណ៏មកដឹកមុខដោយមិនឆ្លងកាត់ការពិចារណាអោយបានជាក់លាក់នោះ ជាប្រភពដែលធ្វើអោយសេចក្ដីសុខគ្រួសារមួយរង្គោះរង្គើបាន។

២. និយាយបូបាច់ ចេចចូចអត់ប្រយោជន៏

ភរិយាដែលស្រស់ស្អាតនៅក្នុងក្រសែភ្នែកស្វាមីនោះ មិនស្ថិតនៅត្រង់តែសម្រស់ខាងក្រៅមួយមុខនោះទេ អត្តចរិត និង​​ លក្ខណៈខាងក្នុងនេះដែលសំខាន់ជាងអ្វីៗទាំងអស់។ ទោះរៀបការជាមួយគ្នាហើយក្ដី អ្នកត្រូវតែមានការគិតគូរថារឿងបែបណាដែលគួរ និង​ មិនគួរយកទៅជជែកពិភាក្សាជាមួយគេ បើជជែកវែកញែកហើយបានអ្វីជាប្រយោជន៏មកវិញឬអត់?

យ៉ាងណាមិញ ក្នុងនាមជាប្រពន្ធត្រូវចេះដឹងទុក្ខធុរះ និងយល់ពីគ្នាអោយបានច្រើនជាងការដែលចេះតែធ្វើខ្លួន និងតាមចាប់កំហុសស្វាមី។

ប្រែសម្រួលដោយ៖ ពិសី

Related Articles