នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានប្រកាសច្រានចោលព័ត៌មានមួយដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដោយបានសរសេរថា «ការខ្ពុលមាត់ជាមួយទឹកអំបិលរាល់ថ្ងៃ ១ថ្ងៃ ៣ដង មិនឆ្លងកូវីដ១៩»។
លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា «ក្រសួងសុខាភិបាលសូមច្រានចោលទាំងស្រុងនូវការចុះផ្សាយអត្ថបទនេះ» ហើយលោកជំទាវក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកអ្នកផ្សព្វផ្សាយនេះយកមកចាត់ការតាមផ្លូវច្បាប់ផងដែរ។
សូមរំលឹកថា បើបងប្អូនមានអាការៈ ឬសង្ស័យថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានផ្ទុកកូវីដ១៩ ណាម្នាក់ សូមទាក់ទៅកាន់លេខ ១១៥ ដើម្បីឲ្យក្រសួង ក៏ដូចជាក្រុមគ្រូពេទ្យងាចយកសំណាកទៅតេស្ត និងឈានដល់ការធ្វើចត្តាឡីស័កផងដែរ ដើម្បីជៀសវាងការឆ្លងរីករាលដាលកាន់តែធំឡើង ហើយនេះក៏ជាការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋម្នាក់ផងដែរ។
អត្ថបទដោយ៖ Nevin
