We TV Cambodia

បំបាត់បព្ហាឈឺសន្លាក់ដៃជើងដោយប្រើតែឪសថធម្មជាតិតែប៉ុណ្ណោះ

បំបាត់បព្ហាឈឺសន្លាក់ដៃជើងដោយប្រើតែឪសថធម្មជាតិតែប៉ុណ្ណោះ

ភាគច្រើននៃប្រជាជនយើង មិនថាក្មេងចាស់​​ ប្រុសឬស្រី តែងតែជួបនូវបញ្ហាឈឺសន្លាក់ដៃជើង ដោយមិនដឹងខ្លួន។ ការប្រើប្រាស់ថ្នាំលេប គឺអាចមានផលប៉ះពាល់ដល់សុខភាព និងរាងកាយ​ ដូចជា​ ខូចតម្រងនោម ឈឺក្រពះជាដើម។​​ តែបើអ្នកមកប្រើឪសថបុរាណវិញ បើជា​​ គឺជាដាច់តែម្ដង។ ប៉ុន្តែ សូមកុំបារម្ហថ្ងៃនេះ We TV Cambodia​​​ ​និងណែនាំឪសថធម្មជាតិ  ដោយប្រើតែរុក្ខជាតិតែ៤មុខតែប៉ុណ្ណោះ អាចបំបាត់ការឈឺសន្លាក់ដៃជើងបានយ៉ាងមានប្រសិទ្ធិភាព​​ និងចំណាយថវិការតិចទៀតផង។

គ្រឿងផ្សំ

ខ្ញី  ១ចំនិតធំ

ក្រូចឆ្មារ១ ចំនិតធំ

ជីវ៉ាន់ស៊ុយ ២ដើម

ត្រសក់ ១ផ្លែ

របៀបធ្វើ

លាងគ្រឿងផ្សំទាំងអស់ឱ្យស្អាត​​។ យកខ្ញីនិងត្រសក់ចិតសំបកចេញ ហាន់គ្រឿងផ្សំទាំងអស់ជាចំនិតតូចៗ រួចហើយយកទៅកិន ឬបុក (បើគ្មានម៉ាស៊ីនក្រឡុក)។ បន្ទាប់ពីកិនរួចយកមកច្រោះដាក់កែវ​ សឹមញុំាំ ។​ ពិសារជារៀងរាល់ថ្ងៃ ១ដង កន្លះកែវ  ១ថ្ងៃ​ ពីរដង(ព្រឹក និង​ ល្ងាច) ត្រឹមតែរយះពេលកន្លះខែនោះអ្នកនិងឃើញពីប្រសិទ្ធិភាព។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles