ដោយ៖ ពេជ្រ
ភ្នំពេញ៖ អ្នកប្រាកដជាមិនស្រណុកចិត្តទេ ពេលនឹកឃើញដល់ពាក្យបំណុល តែអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា បំណុលល្អច្រើន នោះអ្នកនឹងមានឱកាសកាន់តែច្រើន។ នេះបើតាមការលើកឡើងរបស់លោកង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច តាមរយៈហ្វេសប៊ុក ផ្ទាល់ខ្លួន។
លោកមានប្រសាសន៍ថា៖«នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន កុំសួរខ្ញុំពីក្បួនដោះបំណុល»។ តែគួរតែសួររូបលោកពីវិធីដែលអាចបង្កើនបំណុលដើម្បីពង្រីកឱកាសវិញល្អជាង។
លោកបន្តថា ជាទូទៅបំណុលកាន់តែច្រើន កាន់តែប្រសើរប្រសិនបើនោះជាបំណុលល្អ។ សេដ្ឋីប្រាក់លានអាចមានបំណុលរាប់លានដុល្លា។ មហាសេដ្ឋីអាចមានបំណុលរាប់ពាន់លានដុល្លា។ បំណុលជាគ្រាប់ពូជដ៏សំខាន់ចេញពីហោប៉ៅអ្នកដទៃដែលម្នាក់ៗត្រូវប្រើប្រកបដោយការទទួលខុសត្រូវ និងបញ្ញា។ បុគ្គលដែលចង់ដោះបំណុលមានន័យថាបំណុលមិនមានសុខភាពល្អនោះទេ។
ទន្ទឹមនឹងនោះ លោកបានលើកពីមូលហេតុ៣យ៉ាង ទាក់ទងនឹងការលើកឡើងខាងលើផងដែរ៖
១) ប្រើបំណុលខុសគោលដៅដែលមិនបំរើអោយសកម្មភាពរកប្រាក់ចំណេញ។
២) បរាជ័យក្នុងអាជីវកម្មឬការវិនិយោគ។
៣) ខ្ចីបំណុលច្រើនហួសលទ្ធភាព។
ប្រភព៖ ហ្វេសប៊ុក លោកង៉ែត ជូ
