We TV Cambodia

បំណងជីវិតលើទ្រនំខុនដូ តើគួរផ្ដោតសំខាន់កត្ដាអ្វីជាចម្បង?

បំណងជីវិតលើទ្រនំខុនដូ តើគួរផ្ដោតសំខាន់កត្ដាអ្វីជាចម្បង?

មនុស្សភាគច្រើន តែងតែស្រមៃចង់បានជម្រកមួយយ៉ាងរឹងមាំ ទំនើប ស៊ីវីល័យ និងសំខាន់បំផុតទៀតនោះគឺផ្នែកសុវត្ថិភាពតែម្ដង យ៉ាងណាមិញ លក្ខណៈសម្បត្ដិបែបនេះ អាចស្ថិតលើផ្នែកខុនដូ ជាជម្រើសយ៉ាងល្អ​។ ប៉ុន្ដែ អ្វីដែលត្រូវគិតនោះ គឺថាតើគម្រោងខុនដូនីមួយៗ មានលក្ខណៈបែបណា មុននឹងអ្នកស្រេចចិត្ដទិញ មិនថា បែបរស់នៅ ឬបែបនិយោគនោះទេ? ៤ចំណុចខាងក្រោម អាចនឹងមានអត្ថប្រយោជន៍សម្រាប់ អ្នកដែលមានបំណងចំណាយប្រាក់ម៉ឺនដុល្លារ លើវិស័យមួយនេះ៖

១.ត្រូវសិក្សាពីទីតាំងគម្រោង

ទីតាំង ភូមិសាស្ដ្រអគារខុនដូត្រូវតែចាំបាច់ ដោយមិនអាចប្រកែកបាន ព្រោះថា តំបន់នីមួយៗសុទ្ធតែមាន ភាពផ្សេងគ្នា ទាំងបែបបទនៃការរស់នៅរបស់ប្រជាជនក្នុងតំបន់ទាំងនោះ។ តួយ៉ាងគម្រោងខុនដូ​មិនអាចត្រូវបានសាងសង់នៅតំបន់ឆ្ងាយពីទីក្រុង ឬទីប្រជុំជនធំនោះទេ។ ខុនដូតែងតែ ស្ថិតនៅក្នុង​តំបន់ដែល ហ៊ុំព័ទ្ធទៅដោយបណ្ដុំវិនិយោគអគារពាណិជ្ជកម្ម​ មិនថាខ្នាតតូច បែបចម្រុះ និងទីតាំងសំខាន់ដែលជាចរន្ដសេដ្ឋកិច្ច។

២.តម្លៃទីផ្សារ

មានក្រុមហ៊ុន ដែលវិនិយោគផ្នែក វិស័យខុនដូរមិនតិចនោះទេ ក្នុងប្រទេសកម្ពុជានាពេលបច្ចុបុ្បន្ន គ្រាន់តែក្រុមហ៊ុនខ្លះស្ថិតនៅក្នុងស្រុក និងខ្លះទៀតជាការវិនិយោគពីបរទេសប៉ុណ្ណោះ។ ដោយហេតុដូច្នេះហើយ ការសម្រេចចិត្ដទិញ ខុនដូនត្រូវតែសិក្សាឲ្យបានស៊ីជម្រៅបំផុត លើផ្នែកតម្លៃទីផ្សារ​ ព្រោះវាមានអត្ថប្រយោជន៍ខ្លាំងនាពេលអនាគត ប្រសិនជាអ្នកចង់ផ្លាស់ប្ដូរ គំនិត ត្រលប់ទៅជាការ វិនិយោគវិញនោះ។

៣.ច្បាប់ទម្លាប់ ការគ្រប់គ្រង ក្នុងគម្រោងនោះ បូករួមទាំងប្រព័ន្ធសុវត្ដិភាព

រាល់គម្រោងខុនដូទាំងអស់ សុទ្ធសឹងតែបានបង្កើតនូវ ច្បាប់ទម្លាប់សម្រាប់អនុវត្ដ គ្រាន់តែកន្លែងខ្លះ មានលក្ខនៈធូ ឬតឹងរឹងតែប៉ុណ្ណោះ។ យ៉ាងណាមិញវាមិនសូវជាមាន បញ្ហាចោទឡើងនោះទេ ប៉ុន្ដែនៅមានផ្នែកមួយផ្សេងទៀត ដែលនោះគឺសុវត្ថិភាព មិនអាចមើលរំលងបាន។

៤. បរិក្ខាបំពាក់

ការបំពាក់បរិក្ខា រមែងតែមានការលើសខ្វះ ជៀសមិនផុតនោះទេ ដែលជាហេតុ អ្នកត្រូវ ធ្វើការសិក្សាឲ្យបាន ល្អិតល្អន់ ព្រោះវាក៏បានបូកសរុបរួមទៅនឹងតម្លៃដែលបាន លក់ចេញ។ ប្រសិនជា គម្រោងខ្លះ​ប្រើរបស់ មិនសូវល្អ ហើយមានតម្លៃថ្លៃ នោះអ្នកនឹងទទួលរងការខាតបង់ខ្ពស់ នៅពេលខាងមុខ។

ដោយ៖​Stince

Related Articles