វេជ្ជបណ្ឌិតជំនាញទូទៅ និងកុមារ បានប្រាប់ឱ្យដឹងថា អាឡែរហ្សី និងផ្ដាសាយខុសគ្នាស្រឡះ ដោយផ្ដាសាយគឺបង្កឡើងដោយមេរោគ ហើយអាឡែរហ្សីបង្កឡើងដោយអាលែកជែន។ អាលែកជែនបែងចែកជា ៣ អាចបណ្ដាលមកពីចំណីអាហារ អាកាសធាតុ និងរបស់របរប្រើប្រាស់ ឬអាចជាធូលី លម្អងផ្កា។ អាឡែរហ្សីធ្វើឲ្យរលាកច្រមុះ ដោយមានអាការៈកណ្ដាស់ ឬរមាស់ច្រមុះចង់កណ្ដាស់។
ខាងក្រោមនេះជាភាពខុសគ្នារវាង ផ្ដាសាយ និង អាលាក្សី៖
អាឡែរហ្សី
– មិនក្ដៅខ្លួន
– សម្បោរថ្លា
– មិនឈឺក្បាល
– មិនឈឺសាច់ដុំ
– រមាស់ភ្នែក ច្រមុះ
– អាចតឹងច្រមុះ
– អាលែកហ្ស៊ីអាចមានអាការៈក្ដៅខ្លួនដែរ នៅពេលធ្វើឲ្យរលាក ហើយរលាកយូរៗទៅមេរោគចូល
ផ្ដាសាយ
– ក្ដៅខ្លួន
– សម្បោរខាប់
– ឈឺក្បាល
– ឈឺសាច់ដុំ
– តឹងច្រមុះខ្លាំង
(ចំណាំ)អាឡែរហ្សីអាចព្យាបាលជា តែមិនជាដាច់ឡើយ ប្រសិនបើយើងអាចដឹងទាន់ពេលវេលា និងព្យាបាលត្រឹមត្រូវ មិនបង្កឲ្យស្ថានភាពធ្ងន់ធ្ងរឡើយ។
ប្រភព៖ ចំណេះដឹងទូទៅ
អត្ថបទដោយ៖ ពិសី
