We TV Cambodia

បេឡារុស ជាប្រទេសទី១ ដែលសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់រុស្ស៊ី

បេឡារុស ជាប្រទេសទី១ ដែលសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់រុស្ស៊ី

កាលពីថ្ងៃចន្ទម្សិលមិញនេះ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានប្រកាសថា កញ្ចប់ដំបូងនៃវ៉ាក់សាំង Sputnik V ការពារមេរោគកូរ៉ូណាវីរុសត្រូវបានបញ្ជូនទៅកាន់ប្រទេសបេឡារុស្សសម្រាប់ការសាកល្បង។

វ៉ាក់សាំង Sputnik V របស់រុស្ស៊ី

កញ្ចប់វ៉ាក់សាំង ដែលឲ្យទៅប្រទេសបេឡារុសនឹងត្រូវចាក់សាកល្បងដល់អ្នកស្ម័គ្រចិត្តចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលានេះ ហើយបេឡារុសនឹងក្លាយជាប្រទេសដំបូងគេ ក្នុងការសាកល្បងវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ដែលបានចុះបញ្ជីក្នុងប្រទេសរុស្ស៊ីកាលពីខែសីហាកន្លងទៅនេះ។

ប្រទេសរុស្ស៊ីបានប្រកាសពីជោគជ័យរបស់ខ្លួនក្នុងការសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ កាលពីដើម្បខែសីហាកន្លងទៅ និងបានចុះបញ្ជីវ៉ាក់សាំង Sputnik V ក្នុងប្រទេសរបស់ខ្លួនរួចរាល់ហើយដែរ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលរុស្ស៊ីធ្លាប់បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងមេរោគកូវីដ១៩ ហើយបុគ្គលិកក្នុងមន្ទីរពេទ្យរុស្ស៊ីជាច្រើនក៏បានចាក់វ៉ាក់សាំងនេះដែរ។

ប្រធានាធិបតីប្រទេសរុស្ស៊ី និងប្រធានាធិបតីប្រទេសបេឡារុស

សូមជម្រាបថា ទោះបីជាមានប្រទេសជាច្រើនបានអះអាងពីភាពជោគជ័យរបស់ខ្លួនក្នុងការសាកល្បងវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលទី២​ ឬទី៣ ក៏ដោយ ប៉ុន្តែបើគិតមកទល់ពេលនេះ មិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles