We TV Cambodia

បើអ្នកចង់ជោគជ័យគួរមាន ៣ ចំណុចនេះ !!

បើអ្នកចង់ជោគជ័យគួរមាន ៣ ចំណុចនេះ !!
រូបភាពតំណាង

មនុស្សយើងម្នាក់ៗគ្មាននរណាចង់បានភាពបរាជ័យក្នុងជីវិតនោះទេ ម្នាក់ៗស្រេកឃ្លាននៅពាក្យសរសើរចេញពីមាត់អ្នកដ៏ទៃ នឹងតែងតែប្រាថ្នាចង់បានជោគជ័យភាពមានបានក្នុងជីវិតរៀងៗខ្លួន។ ថ្ងៃនេះយើងសូមលើកយក ៣ ចំណុចដែលអាចជាគន្លឹះជួយឲ្យអ្នកអាចជោគជ័យក្នុងជីវិតរបស់អ្នកបាន។

១. ស្គាល់ខ្លួនឯងឲ្យច្បាស់៖  ជាដំបូងយើងត្រូវសួរខ្លួនឯងសិនថាយើងជាអ្នកណា ហើយយើងត្រូវដឹងឲ្យច្បាស់ថា យើងត្រូវការអ្វី ចង់បានអ្វី បើយើងមិនបានដឹងថា យើងត្រូវការអ្វីពេលនោះយើង និង វង្វេងផ្លូវ ពីព្រោះនៅពេលដែលយើងមិនដឹងពីខ្លួនឯងច្បាស់។

រូបភាពតំណាង

២ . ដាក់គោលដៅឲ្យបានច្បាស់លាស់៖ ​ ត្រូវដឹងថាយើង ចង់ជោគជ័យនៅចំណុចណា នៅកន្លែងណា លើសពីនេះទៅទៀតយើងត្រូវ កំណត់ថាចង់ឲ្យជោគជ័យនៅពេលណា។ ពេលវេលាមិនរងចាំយើងទេ ហើយយើងក៏មិនអាចទាញពេលវេលា​ ត្រលប់ក្រោយបានទេ ទើបទាមទារឲ្យយើងកំណត់ពេលវេលាជោគជ័យឲ្យបានច្បាស់។

រូបភាពតំណាង

៣. មានទំនាក់ទំនងក្នុងសង្គមល្អ៖ ការទំនាក់ទំនងជាផ្នែកមួយដែលសំខាន់ដែលអ្នកមិនអាចខ្វះបានក្នុងភាពជោគជ័យរបស់អស់លោកអ្នក។ ការរក្សាបានទំនាក់ទំនងល្អវាអាចធ្វើឲ្យអ្នករៀនបានច្រើនពីមនុស្សជុំវិញខ្លួន ។

People: The Key To Success In A Project - SogetiLabs

ប្រែសម្រួល ៖ គឹមសួ

Related Articles