We TV Cambodia

បើសុខភាពកូនរបស់អ្នកខ្សោយគួរតែឱ្យញុំាបន្លែនិងផ្លែឈើទាំងនេះ…

បើសុខភាពកូនរបស់អ្នកខ្សោយគួរតែឱ្យញុំាបន្លែនិងផ្លែឈើទាំងនេះ…

​នៅលើពិភពលោកគ្មានម្ដាយឪពុកណា ចង់ឃើញកូនមានសុខភាពមិនល្អនោះទេ។ ថ្វីត្បិតតែជីវភាពរស់នៅខុសគ្នាបន្ដិចក៏ពិតមែន​ ប៉ុន្ដែអ្នកអាចផ្ដល់នូវអាហារទាំងបីប្រភេទនេះបាន ​ប្រសិនបើអ្នកដឹងថា កូនរបស់អ្នកមានសុខភាពខ្សោយ ឬមិនល្អ​តាំងពីពេលកើតមក។ អ្នក​ម្តាយ​គួរតែ​ឲ្យ​កូន​ញ៉ាំ​ការ៉ុត ព្រោះ​សារធាតុ​ដែលមាន​ក្នុង​បន្លែ​មួយ​នេះ​ អាចជួយ​ឲ្យ​កូន​លូតលាស់​បានល្អ ថែមទាំង​ជួយ​ភ្នែក​កូន​ភ្លឺ​ផងដែរ​។

ប៉េងប៉ោះ ក៏​​គួរតែ​ឲ្យ​កូន​បរិភោគ​ដែរ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​សារធាតុ​ជាច្រើន​ដែល ធ្វើ​ឲ្យ​ភ្នែក​កូន​មិន​ងាយ​ខូច ថែមទាំង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​រឹងមាំ​ខ្លាំង​ដោយ​ធ្វើ​ឲ្យ​កូន មិន​ងាយ​កើតមាន​ជំងឺ​អ្វី​ទេ​។

ជាចុងក្រោយ គឺផ្លែ​ប៉ោម អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ ព្រោះ​សារធាតុ​សរសៃ​ដែលមាន​ក្នុង​ផ្លែ​ប៉ោម​នឹង​ជួយ​កូន​មិន​ឲ្យ កើតមាន​អាកា​រៈ​ទល់លាមក ព្រោះ​វា​អាចជួយ​ឲ្យ​ក្រពះ និង​ពោះវៀន​កូន​ដំណើរការ​បានល្អ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ឲ្យ​កូន​ញ៉ាំ​បន្លែ និង​ផ្លែឈើ​៣​នេះ ដើម្បី​សុខភាព​រឹងមាំ​។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles