We TV Cambodia

បើមិនទាន់មាន ២យ៉ាងនេះ​កុំទាន់អាលចង់រៀបការ

បើមិនទាន់មាន ២យ៉ាងនេះ​កុំទាន់អាលចង់រៀបការ

នៅលើលោកនេះ មនុស្សគ្រប់រូបអ្នកណាក៏ដោយត្រូវតែមានគូ ហើយច្បាស់ណាស់ពួកយើងក៏ត្រូវតែរៀបការផងដែរ ព្រោះនេះ​វា​ក៏ជាក្តីប្រាថ្នាមួយរបស់បុគ្គលខ្លួនឯង និងគ្រួសារ ឬឪពុកម្តាយរបស់ពួកគេរៀងៗខ្លួនផងដែរ ។ អ្វីដែលរឿងសំខាន់​បំផុត​នោះ ពេលណាយើងគួររៀបការ ?​ ព្រោះការរើសដៃគូរជីវិត គឺជាការសម្រេចចិត្តរស់នៅជាមួយគ្នាពេញមួយជីវិត។ ដូច្នេះ មុនពេលអ្នក​សំរេច​ចិត្តរៀបការ​អ្នកត្រូវមានរឿងទាំង ២យ៉ាងនេះសិន៖

១, ស្ថេរភាពហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ គឺជារឿងសំខាន់កាលណា អ្នកមានវាគ្រប់គ្រាន់នោះអ្នកនឹងមិនសូវខ្វល់ខ្វាយចិត្តច្រើននោះទេ ព្រោះអ្នក​អាច​ចំណាយ​ពេលនៅជាមួយដៃគូអ្នកក្រោយរៀបការ សម្រាកបានខ្លះ មុននឹងកាន់ដៃគ្នា​បន្តដើរលើវិថីជីវិតនេះ​ជាមួយគ្នា​តទៅទៀតដោយសុភមង្គល។

២, មានប្រភពចំណូលច្បាស់លាស់

ប្រភពចំណូលគឺជារឿងកាន់តែសំខាន់ ព្រោះថាហិរញ្ញវត្ថុ វាក៏អាចថយចុះបើយើងចំណាយវាច្រើន ហើយគ្មាន​ប្រភព​ចំណូលមកវិញនោះទេ ។ ដូចនេះមុនរៀបការអ្នកគួប្បីត្រូវមានការងារច្បាលាស់ផងដែរ ។

សរុបសេចក្ដីមក មុនពេលអ្នក​សម្រេចចិត្តចង់រៀបការអ្នកគួរតែមានរឿង ២យ៉ាងនេះសិន ព្រោះនេះជាមូលដ្ឋានមួយនៃការ​អាចអោយយើងអាចមានក្តីសុខសុភមង្គល ព្រមទាំងអាចនៅជាមួយគ្នាក្រោយរៀបការបាន។

អត្ថបទដោយ៖ ពិសី

 

Related Articles