We TV Cambodia

បើមិនចង់នាំហានិភ័យដល់អាយុជីវិតបន្ទាប់ពីស្រវឹង គួរចៀសវាងចំនុចទាំងនេះ

រូបភាព៖ Lost Plate Food Tours

ដោយ៖ ស៊ីម

មានមនុស្សមួយចំនួនមិនទាន់បានដឹងពីហានិភ័យជីវិតចំពោះសកម្មភាពមួយចំនួនបន្ទាប់ពីស្រវឹង។ ក្រោយ​ពេល​ស្រវឹង អ្នក​មិន​គួរ​ធ្វើ​រឿង​ទាំង​នេះ​ឡើយ ព្រោះវាអាចផ្តល់ផលប៉ះពាល់ចំពោះ​អាយុ​ជីវិតរបស់អ្នកបាន នេះបើយោងតាមអ្នកជំនាញផ្នែកសុខភាព។ ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនដែលអ្នកគួរតែចៀសវាងឲ្យបាន៖

១. សម្អាតខ្លួន​ ឬងូតទឹក

ជាទូទៅ ​ពេល​ស្រវឹង​ ខ្លួន​យើង​នឹង​ក្ដៅ​ឡើង ដោយ​សារ​ជាតិ​អាកុល​ក្នុង​ស្រាបៀរ ជាហេតុធ្វើឲ្យយើង​តែង​ចង់​ងូត​ទឹក​ឲ្យ​ស្រឡះ​ខ្លួន។ ប៉ុន្តែ ដោយ​សារ​តែ​រន្ធ​រោម​ញើស​កំពុង​បើកនៅពេលដែលខ្លួនកំពុងមានកម្តៅ បើយើង​ងូត​ទឹក អាច​ធ្វើ​ឲ្យ​ទឹក​ចូល​សួត គ្រោះ​ថ្នាក់​ដល់​ជីវិតបាន។

២. ផឹក​កាហ្វេ ឬ​ទឹក​​ក្រូច​មានហ្គាស

ដើម្បីបន្សាបជាតិស្រវឹងក្នុងខ្លួន មនុស្ស​ជា​ច្រើន​តែងតែញុំា​កាហ្វេ ឬ​ទឹក​ក្រូចមានហ្គាស។ ទោះជាយ៉ាងណាក៏ដោយក៏វេជ្ជបណ្ឌិតមិន​ឲ្យ​យើង​ធ្វើ​បែប​នេះ​ឡើយ ដោយ​រាង​កាយ​យើង​កំពុង​អស់​ជាតិ​ទឹក​ហើយ បើ​ផឹក​ភេសជ្ជៈ​ទាំង​នេះ វា​នឹង​ធ្វើឲ្យជាតិទឹកកាន់តែបាត់បង់ច្រើនជាងមុន។

៣. ហាត់​ប្រាណ

សម្រាប់អ្នក​ដែល​ស្រលាញ់​រាង ក្រោយ​ពេល​ស្រវឹង​រួច នឹង​​ខ្លាចបែក​រាង ដូចនេះ​ក៏​ប្រញាប់​ទៅ​ហាត់​ប្រាណ​ភ្លាម​ដើម្បី​សំរក​រាង។ នៅពេល​កំពុង​ហត់​ខ្លាំង ហើយ​បើ​ហាត់​ប្រាណ​ទៀត អាច​ធ្វើ​ឲ្យ​អ្នក បាក់​កម្លាំង រហូត​ដល់​សន្លប់។

៤. ចូល​គេង​ភ្លាម

ពេល​ស្រវឹង​នរណា​ក៏​ងងុយ​គេ​ងដែរ ប៉ុន្តែ​បើ​យើង​ចូល​គេង​ភ្លាម ភ្នាក់​ងារ​ថ្លើម​ និង​ប្រម៉ាត់​ដែល​រំលាយ​ជាតិ​ពុល​នោះ នឹង​សំរាក ដែល​ធ្វើ​ឲ្យ​ជាតិ​ពុលអាច​កក​ក្នុង​ខ្លួន គ្រោះ​ថ្នាក់​ជា​ទី​បំផុត៕

ប្រភព៖ bestie

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *