We TV Cambodia

បើមិនចង់ធាត់ជ្រុល គួរបញ្ឈប់ទម្លាប់ទាំងនេះភ្លាម!!!

បើមិនចង់ធាត់ជ្រុល គួរបញ្ឈប់ទម្លាប់ទាំងនេះភ្លាម!!!

តាមពិតទៅ មនុស្សភាគច្រើនមិនបានគិតដល់ទេថា ទម្លាប់ធម្មតាមួយចំនួននៅពេលព្រឹក គឺជាដើមហេតុដែលរារាំងពួកគេ មិនឱ្យទទួលបាននូវរូបរាងស្រស់ស្អាតដូចបំណង។​ អ្នកខ្លះទៀតប្រឹងមិនញុំាអាហារសម្បូរជាតិខ្លាញ់ និងជាតិផ្អែម ហើយតែងហាត់ប្រាណទៀងទាត់ នឹងក៏បានព្យាយាមខ្លាំងមែនទែនដើម្បីសម្រកទម្ងន់ ប៉ុន្តែវាហាក់ដូចជាមិនបានផលល្អ។ ប្រសិនបើចង់រក្សាបាននូវរាងស្លីមស្រស់ស្អាត សូមកែទម្លាប់ទាំងនេះ៖

១. គេងច្រើនពេក៖​  យោងការសិក្សាស្រាវជ្រាវថ្មីមួយ ដែលធ្វើឡើងដោយទស្សនាវដ្តីវេជ្ជសាស្ត្ដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One បានឱ្យដឹងថា ការគេងលើសពី ១០ ម៉ោងក្នុងមួយយប់អាចបណ្ដាលឱ្យសន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់គួរឱ្យកត់សម្គាល់។

 

២. គេចមិនត្រូវពន្លឺព្រះអាទិត្យពេលព្រឹក៖  រលកពន្លឺពណ៌ខៀវ នៃព្រះអាទិត្យពេលព្រឹកព្រលឹម ជួយបង្កើនការរំលាយអាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង​​​ នេះបើយោងតាមសិក្សាស្រាវជ្រាវក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One។

 

 

៣. ភ្លេចថ្លឹងទម្ងន់ខ្លួនឯង៖ អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Cornell University ក្នុងទីក្រុងញ៉ូវយកបានបង្ហាញថា ការថ្លឹងទម្ងន់ជាប្រចាំ គឺជាតិចនិកដ៏ប្រសើរដែលជួយលើកទឹកចិត្ត ឬជម្រុញដល់ការសម្រកទម្ងន់។ ហើយពេលវេលាដ៏ល្អបំផុតមួយដើម្បីថ្លឹងទម្ងន់នោះ គឺពេលព្រឹកមុនពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈអ្វី។

 

 

​៤. ទទួលទានអាហារពេលព្រឹកតិចពេក៖ ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Tel Aviv University អ៊ីស្រាអែលបានបង្ហាញថា អ្នកគួរតែទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗឱ្យបានច្រើនគ្រប់គ្រាន់។ ហើយអាហារពេលព្រឹកដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងបង្អែមខ្លះ ដែលនឹងធ្វើឱ្យងាយស្រួលក្នុងការតាមដាន ឬអនុវត្តន៍តាមផែនការនៃរបបអាហារប្រចាំថ្ងៃ។

ប្រែសម្រួលដោយ៖​​ ពិសី

 

 

 

Related Articles