(First Love) ជាអារម្មណ៏ពេលមានសេ្នហាគ្រាដំបូង អាចថាអារម្មណ៏មួយនោះពិតជាពិបាកក្នុងការពណ៏នាខ្លាំងណាស់។ មានអ្នកខ្លះធ្លាប់និយាយគ្នាតាមទូរស័ព្ទរ៉ាប់ម៉ោងឯណោះ ហើយមានអ្នកខ្លះមិនហ៊ានទាំងចុចបិទទូរស័ទ្ទផង ទុកឲ្យសង្សារអ្នកជាអ្នកបិទវិញ។
នេះជាពេលមួយដែលអ្នកទទួលបានភាពកក់ក្ដៅទាំងកាយ ចិត្ត ដែលអ្នកចង់រក្សាវាជានិរន្ដ៍។ តែទោះជាយ៉ាងណា ពាក្យចាស់លោកពោលថា ចាននៅក្នុងរាវតែងតែប៉ះទង្គិចគ្នា ជួនកាលចាននោះអាចទង្គិចគ្នារហូតដល់បាក់បែកក៏មានដែរ យ៉ាងណាមិញ សេ្នហារបស់អ្នកក៏នឹងអាចមិនគង់វង្សបានដែរ នៅពេលដែលអ្នកទាំងពីរមិនសូវមានពេលវេលាឲ្យគ្នា ឬមិនសូវឲ្យតម្លៃគ្នាទៅវិញទៅមក។ ខាងក្រោមនេះជាដំណោះស្រាយមួយចំនួន ដែលអ្នកគួរត្រៀមពេលបែកបាក់ជាមួយដៃគូររបស់អ្នក៖
១, ចាប់ផ្តើមបើកចិត្តទទួលយកមនុស្សថ្មីចូលមកក្នុងជីវិតខ្លួន
២, និយាយពីភាពឈឺចាប់ដែលខ្លួនបានចួបទៅកាន់មនុស្សណាម្នាក់ដែលអ្នកគិតថា អាចទុកចិត្តបាន
៣,ញុំាំអាហារដែលអ្នកចូលចិត្ត
៤, មិនគួរទៅកន្លែងដែលអ្នកទាំងពីរធ្លាប់ទៅជាមួយគ្នា តែត្រូវកន្លែងផ្សេងៗឲ្យបានកាន់តែច្រើន តាមលទ្ធភាព
៥, Block account ដែលអ្នកមានជាមួយសង្សារចាស់ទាំងអស់
៦, ធ្វើអ្វីដែលសប្បាយ កុំព្យាយាមនៅម្នាក់ឯង
ជាចុងក្រោយ សង្ឃឹមថាដំណោះស្រាយខាងលើអាចជួយអ្នកបានមួយគ្រាទោះបីជាមិនអាចជួយបានទាំងស្រុងក៏ដោយ។
អត្ថបទដោយ៖ ពិសី
