ភ្នំពេញ៖ ជីវភាពបច្ចុប្បន្ន ការទទួលទានអាហារប្រចាំថ្ងៃគឺជារឿងសំខាន់ ដែលមនុស្សគ្រប់ គ្នាតែងតែគិត និងយកចិត្ដទុកដាក់ជាទីបំផុត។ ជាពិសេសបើផ្ដោតទៅលើការ ជ្រើសរើស បន្លែសម្រាប់ស្លរ ផ្លែឈើទទួលទានប្រចាំថ្ងៃ ក៏តែងតែគិតទៅដល់របស់ ចេញពីធម្មជាតិដែរ។ ស្ទើតែ៨០%ទៅហើយ ដែលទីផ្សារផ្កត់ផ្កង់ បន្លែផ្លែឈើក្នុងទីក្រុង សុទ្ធសឹងតែជាផលិតផលដែលប្រើប្រាស់ ទៅដោយសាធាតុគីមី គ្រាន់តែមានកម្រិតតិចឬច្រើនតែប៉ុណ្ណោះ។ ដូច្នេះ ចំនុចគួរជាទីចាប់អារម្មណ៍មួយគឺថា ប្រសិនជាមាន ទីផ្សារ អាចផ្កត់ផ្គង់បាននូវ ផលិតផលបែបធម្មជាតិ ដូចជាបន្លែ ផ្លែឈើនោះ តើជារឿងល្អដែរឬទេ?
មិនទាន់ហ៊ានសន្មត់ទាំងស្រុងនោះទេ ទៅលើចំនុចមួយនេះ ដែលអាចមានស្ថាប័ន ឬការធ្វើអាជីវកម្មណាមួយ ដែលផ្ដោតលើការ នាំចូលផលិតផលធម្មជាតិមកផ្គត់ផ្គង់។ ប៉ុន្ដែក៏កុំទាន់អស់សង្ឃឹមដែរ ព្រោះថ្មីៗនេះមានអាជីវម្មមួយបាន បង្ហាញវត្ដមានក្នុងទីក្រុងភ្នំពេញហើយ ដែលបង្ហាញពីសមាសភាពរបស់ខ្លួន ជាមួយនឹងការនាំចូល ផលិតផលបន្លែផ្លែឈឺធម្មជាតិ ផ្ទាល់ពីខេត្ដចូលក្នុងទីក្រុងតែម្ដង។
ហាងពិភព បន្លែ ផ្លែឈើ មណ្ឌលគីរី ដែលមានទីតាំងតាមបណ្ដោយផ្លូវកម្ពុជាក្រោម ត្រូវបានគេស្គាល់ថាជាកូនផ្សារ ផលិតផលធម្មជាតិមួយ ដែលមានលក់ទាំងបន្លែ ផ្លែឈើជាច្រើនមុខ នាំចេញពីខេត្ដមណ្ឌលគិរីផ្ទាល់ដោយខ្លួនឯង។ រឿងដែលសំខាន់ទៀតនោះ ម្ចាស់អាជីវកម្មមួយនេះ គឺជាអ្នកធ្វើកសិកម្មដំណាំផ្ទាល់តែម្ដង។ ដូច្នេះប្រិយមិត្ដដែលនិយម ចូលចូលចិត្ដ នូវកសិផលប្រភេទធម្មជាតិអាចទំនាក់ទំនងទីនោះបាន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេសប៊ុក
