We TV Cambodia

បើមានដើមទុនត្រឹម១០០០ដុល្លារ តើត្រូវកសាងភាពមានបានយ៉ាងដូចម្តេច?

បើមានដើមទុនត្រឹម១០០០ដុល្លារ តើត្រូវកសាងភាពមានបានយ៉ាងដូចម្តេច?

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហើបពីគន្លឹះថា បើមានដើមទុន១០០០ដុល្លារ តើត្រូវកសាងភាពមានបានយ៉ាងដូចម្តេច?

ទន្ទឹមនឹងនេះ ។ លោកង៉ែត ជូ បានឱ្យដឹថា ប្រសិនបើអ្នកមានដើមទុនក្នុងកម្រិតនេះ អ្នកត្រូវប្រើដើមទុនពីរទៀតផ្គួបបញ្ជូលគ្នាដើម្បីចាប់ផ្តើមវិនិយោគលើអ្វីមួយបាន។ដើមទុនទី១ គឺទុនសង្គម (Social Capital)៖ សហការជាមួយក្រុមមនុស្សដែលមានសមត្ថភាព និងភាពស្មោះត្រង់ដោយចូលហ៊ុនគ្នាវិនិយោគលើអ្វីមួយ។

 

ចំណែកឯ ដើមទុនទី២ គឺ ទុនជាធនធានមនុស្ស (Human Capital)៖ គឺសំដៅលើខ្លួនអ្នកផ្ទាល់។ អ្នកត្រូវតែជាធនធានមនុស្សមានសមត្ថភាពពិតប្រាកដ អាចកៀងគរការចូលរួមសហការជាទុនសង្គម និងយកទុនដែលចូលគ្នាទៅវិនិយោគលើអ្វីដែលអ្នកមានចក្ខុវិស័យវែងឆ្ងាយដោយចេះវិភាគពីផលចំណេញបានច្បាស់លាស់គត់មុត។

ទន្ទឹមនឹងនេះ  អ្នកត្រូវខិតខំធ្វើការសន្សំប្រាក់ដើម្បីបង្កើនដើមទុនវិនិយោគរបស់ខ្លួន។ បើការវិនិយោគមានដំនើការល្អ និងមានភាពអំណត់បន្តអនុវត្ត និងពង្រីកទុនជាប្រចាំ នោះអ្នកប្រាកដជាអាចកសាងភាពមានបានជាក់ជាមិនខាន។

 

លោកក៏បានបញ្ជាក់ដែរថា ការមានដើមទុនជាហិរញ្ញវត្ថុតិចមិនមែនជាបញ្ហានោះទេ តែអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដនោះគឺការខ្វះដើមទុនដែលខ្លួនអ្នកមិនទាន់ក្លាយជាធនធានមនុស្សពិតប្រាកដ។ បើអ្នកមិនមានសមត្ថភាព ទោះជាអ្នកត្រូវឆ្នោត១លានដុល្លារក៏អ្នកនឹងធ្លាក់ខ្លួនក្រវិញនៅថ្ងៃណាមួយមិនខាន៕

ប្រភព៖ លោក ង៉ែត ជូ

 

Related Articles