We TV Cambodia

បើចង់ឲ្យគ្រឿងក្នុងរបស់អ្នកត្រូវបានលាងសម្អាតល្អ ងាកមកញុំាផ្លែឈើទាំង៥មុខនេះ!

បើចង់ឲ្យគ្រឿងក្នុងរបស់អ្នកត្រូវបានលាងសម្អាតល្អ ងាកមកញុំាផ្លែឈើទាំង៥មុខនេះ!
ប្រភពរូបភាព៖ Google

ដោយ៖ ហួ ឆេងស៊ីម

ជាទូទៅ គ្រប់ផ្លែឈើទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាព ហើយមានតួនាទីខុសៗគ្នា។ ​ចំពោះផ្លែ​ឈើ ៥​ប្រភេទ​ខាងក្រោមនេះគឺវា​មាន​ផល​ប្រយោជន៍​ច្រើន​យ៉ាង ទទួលទាន​ច្រើន​កាន់តែ​មាន​ផល​ល្អ​ច្រើន​ដល់​រាងកាយ ថែម​ទាំង​ជួយ​សម្អាត​​ជាតិពុល​ក្នុង​រាងកាយ​របស់​យើង​បាន​ថែម​ទៀត។ ផ្លែឈើទាំងនោះរួមមាន៖

១. ផ្លែប៉ោម

ប៉ោមគឺជាផ្លែឈើល្អបំផុតសម្រាប់ការសម្អាតជាតិពុលចេញពីរាងកាយ។ សារធាតុដែលមានក្នុងផ្លែប៉ោមនឹងជួយនាំយកសារធាតុស្មោកគ្រោកទៅកម្ចាត់ចេញ។ ផ្លែប៉ោមមានកាកសរសៃច្រើន ដែលអាចបំពេញតួនាទីជាអ្នកសម្អាតពោះវៀន និងថ្លើម និងជួយរំលាយអាហារបានកាន់តែល្អ។ ក្រៅពីនេះវាក៏មានវីតាមីន និងធាតុរ៉ែ ដែលសក្ដិសមសម្រាប់អ្នកកំពុងសម្រកទម្ងន់។

២. ទំពាំង​បាយ​ជូរ

ទំពាំង​បាយ​ជូរ​មាន​ចំណែក​ក្នុង​ការ​លាង​សម្អាត​​ស្បែក​​ជា​ពិសេស​ផ្នែក​ខាង​ក្នុង ថែម​ទាំង​ផ្ដល់​ថាមពល និង​ពោរពេញ​ដោយ​ធាតុ​រ៉ែ ជំនួយ​ឈាម និង​ប្រយោជន៍​ម្យ៉ាង​ទៀត​ដែល​មនុស្ស​ជា​ច្រើន​មិន​ទាន់​ដឹង គឺ​ជួយ​ជួសជុល​កោសិកា​ក្នុង​រាង​កាយ​​​​បាន​​យ៉ាង​ល្អ​ទៀត​ផង។​

៣. ម្នាស់

ម្នាស់​មាន​អង់ស៊ីម Proline ខ្ពស់ ដែល​អង់ស៊ីម​នេះ​នឹង​ជួយ​ដល់​ការ​ធ្វើ​ការ​​​របស់​អាស៊ីដ Hydrochloric ​ក្នុង​ក្រពះ និង​ជួយ​ធ្វើ​ឲ្យ​កាក​សំណល់​រលាយ​កាន់​តែ​លឿន។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​អាច​ជួយ​ព្យាបាល​ការ​លាក​នៅ​​បំពង់​អាហារ ជួយ​ជួសជុល​កោសិកា​ផ្សេង​ៗ និង​ជួយ​កម្ចាត់​ស្លេស្ម​បាន​ទៀត​ផង។

៤. ឪឡឹក

មានសមត្ថភាពជំរុញការផលិត និងបញ្ចេញទឹកនោម ដូច្នេះហើយទើបផ្លែឪឡឹកត្រូវបានចាត់ទុកជាផ្លែឈើមួយដែលអាចជួយលាងជាតិពុលពីរាងកាយបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះវាក៏មានចំណែកជួយព្យាបាលដំបៅក្រពះ កាត់បន្ថយសម្ពាធឈាម ធ្វើឲ្យស្រួលពោះ។ ទឹកឪឡឹកក្រឡុកបើដាក់ទាំងសម្បក និងគ្រាប់គឺកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រោះសម្បកឪឡឹកពោរពេញទៅដោយជាតិក្លរ៉ូភីល ចំណែកគ្រាប់ឪឡឹកក៏សម្បូរវីតាមីនជាច្រើនដែរ ។

៥. ល្ហុង​ទុំ ស្វាយ​ទុំ

ផ្លែ​ឈើ​ពីរ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា ប៉ុន្តែ​ផ្លែ​ស្វាយ​មាន​សារ​​ប្រយោជន៍​​តិច​ជាង​ល្ហុង​បន្តិច។ ផ្លែ​ឈើ​ទាំង​ពីរ​មុខ​នេះ​មាន​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ Papain ដែល​ជួយ​ឲ្យ​កាកសំណល់​ប្រូតេអ៊ីន​រលាយ​កាន់​តែ​ឆាប់។ ទាំង​ស្វាយ និង​ល្ហុង​ទុំ​សុទ្ធ​តែ​ជា​ផ្លែ​ឈើ​ល្អ​សម្រាប់​ការ​សម្អាត​ពោះវៀន និង​ជួយ​ដល់​ការ​រំលាយ​អាហារ។ មិន​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​ថែម​ទាំង​ជា​ផ្លែ​ឈើ​ដែល​អាច​កាត់​បន្ថយ​អាការ​ស្ត្រេស​ទៀត​ផង។

ដូច្នេះអ្នកគួរគប្បីទម្លាប់ញុំាផ្លែឈើទាំង៥មុខនេះឲ្យបានញឹកញាប់ ព្រោះវាពិតជាបានផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ការលាងសម្អាតជាតិពុលពីក្នុងខ្លួនរបស់អ្នក៕

ប្រភព៖ postsod

Related Articles