
ដោយ៖ ហួ ឆេងស៊ីម
ជាយូរមកហើយ មានករណីជាច្រើនបានលើកឡើងថា ដោយសារកំប៉ុងដាក់ជើងធូប គ្រួសារជាច្រើន ត្រូវបរាជ័យរឿងរកស៊ី ព្រោះមិនចាប់អារម្មណ៍ ក៏ដូចជាមកពីមិនដឹងជាដើម។ ដើម្បីជៀសវាងជួបរឿងមិនល្អដោយសារកំប៉ុងជើងធូប អ្នកគួរដឹងពីចំណុចទាំងនេះ៖
១. កំប៉ុងជើងធូបធ្វើពីថ្ម
កំប៉ុងជើងធូបធ្វើពីថ្មគឺប្រកាន់បំផុតសម្រាប់ដាក់ផ្ទះធម្មតា ដ្បិតកំប៉ុងជើងធូបធ្វើពីថ្មគឺស័ក្ដិសមជាងសម្រាប់កន្លែងដែលសក្ការៈដូចជាវត្តអារាមច្រើនជាង ព្រោះឥទ្ធិពលកំប៉ុងជើងធូបថ្មធំពេក ផ្ទះយើងទ្រមិនរួច។ ផ្ទះធម្មតាគួរប្រើជើងធូបចាក់ស៊ីម៉ង់ ឬធ្វើពីស្ពាន់គឺល្អបំផុត។
២. ដាក់ខ្សាច់ក្នុងកំប៉ុងជើងធូប
គ្រួសារជាច្រើនបានចាក់ខ្សាច់ចូលក្នុងកំប៉ុងជើងធូបដើម្បីដោតធូប ដោយមិនដឹងថានេះគឺជាតំណមឡើយ។ ដ្បិតខ្សាច់ជារបស់ដែលទុកថាមានធូលីដី ដូចនេះមិនស័ក្ដិសមនឹងទីសក្ការៈឡើយ។ ល្អបំផុតគឺម្ចាស់ផ្ទះគួរប្រើផេះដុតពីចំបើង ដើម្បីដោតធូប។
៣. កំប៉ុងជើងធូបវៀចវេរ
កំប៉ុងជើងធូបដាច់ខាតត្រូវដាក់នៅកណ្ដាលហឹង ក្នុង១ឆ្នាំពេញគឺហាមមិនឲ្យខិតចេញខិតចូលតាមតែចិត្តចង់ ក្រែងជួបរឿងមិនល្អ។ ចុងឆ្នាំនៅពេលយកជើងធូប មកដុះលាង ត្រូវរំកិលមកចំណុចចាស់វិញ ដើម្បីទទួលយកបានលាភដែលធ្លាប់មានកន្លងមក។
៤. កំប៉ុងជើងធូបប្រេះបែក
តំណមដ៏ធំ និងកាចជាងគេពាក់ព័ន្ធនឹងកំប៉ុងជើងធូបនោះគឺ កំប៉ុងជើងធូបដែលមានរាងមិនពេញលេញ ដោយត្រូវរបក ប្រេះ ឬបែកជាដើម។ នៅពេលប្រើកំប៉ុងជើងធូបបែបនេះ ជំនាង ក៏ដូចជាអ្នកកាន់ជើងធូប នឹងមិនសប្បាយចិត្ត ហើយនឹងមិនជួយឃុំគ្រងម្ចាស់ផ្ទះឡើយ៕
ប្រភព៖ Eva
